លោក Tite គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលបាននិយាយថា Neymar ជាកីឡាករគ្មាននរណាអាចជំនួសបានទេ ខណៈដែលក្រុមរបស់លោក ត្រូវលេងមិត្តភាពខាងមុខនេះ ដោយគ្មានកីឡាករកំពុងព្យាបាលរបួស។
Neymar វ័យ២៦ឆ្នាំ ទើបតែវះកាត់របួសជើងរួចហើយៗពេលនវកំពុងរងចាំការសះស្បើយពីរបួស អំឡុងពេលលេងឲ្យ PSG ទល់នឹងក្រុម Marseille កាលពីខែកុម្ភៈ ក្នុងក្របខណ្ឌ League 1។ ខណៈដែលគេរំពឹងថា Super Star រូបនេះនឹងជាទាន់ World Cup ហើយប្រេស៊ីលជួបរុស្សីក្នុងលក្ខណៈមិត្តភាពយប់នេះ ហើយបួនថ្ងៃទៀតត្រូវជួបអាល្លឺម៉ង់ដោយគ្មានអតីតខ្សែប្រយុទ្ធ Barcelona ម្នាក់នេះឡើយ។
Tite បាននិយាយថា គ្មានផ្លូវដែល Neymar អាចនឹងរកអ្នកជំនួសបាន ទោះបីជា Dounglas Costa អាចលេងក្នុងដំណែងរបស់ Neymar បានក៏ដោយ។
“Neymar គឺគ្មាននរណាជំនួសបានឡើយ។ Dounglas Costa មិនអាចជំនួសគាត់បានឡើយ។ គាត់នឹងលេងដូច Costa ខ្លួនគាត់អញ្ចឹង”។
គ្រូបង្វឹកប្រេស៊ីលរូបនេះចង់ឲ្យកីឡាករគាត់ទាំងអស់រួមទាំងខ្សែបម្រើ Real Madrid កីឡាករ Casemiroនិង ខ្សែប្រយុទ្ធBarcelona កីឡាករ Philippe Coutinho លេងឲ្យបានល្អដូចដែលធ្លាប់បង្ហាញខ្លួនក្នុងក្លឹប។
“ខ្ញុំចង់ឲ្យ Casemiro លេងក្នុងដំណែងដូចដែលគាត់លេងនៅក្លឹបរបស់គាត់គឺនៅ Real Madrid ។ រឿងដូចគ្នានេះ Coutinho ក៏អញ្ចឹងដែរ។ គាត់ធ្លាប់លេងនៅ Liverpool ដូចដែលគាត់លេងជាមួយពួកយើង។ ខ្ញុំនឹងមិនឲ្យពួកគេលេងខុសពីកន្លែងដែលធ្លាប់លេងពីមុននោះទេ”៕