Marco Asensio បាននិយាយថាគាត់មិនបន្ទោស Zidane ដែលមិនសូវដាក់គាត់ឲ្យចូលលេងនោះទេ តែគាត់បន្ទោសខ្លួនឯងដែលមានចំណុចខ្វះខាត។
Asensio បានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករវ័យក្មេងម្នាក់ដែលល្អជាងគេបំផុតនៅអឺរ៉ុប ក្រោយពេលចាកចេញពីក្លឹបMallorcaមកចូលរួមជាមួយ Real Madridកាលពីឆ្នាំ២០១៤។បន្ទាប់ពីបង្ហាញថ្វីជើងបានល្អកាលលេងនៅក្លឹប Espanyol, Asensio បានក្លាយជាកីឡាករលេងក្នុងឈុតជម្រើសដំបូងរបស់ Real Madrid កាលពីរដូវកាលមុន ហើយរូបគេក៏សម្លឹងមើលឱកាសលេងកាន់តែច្រើនក្នុងរដូវកាលនេះ។
កីឡាករវ័យ២២ឆ្នាំបានបង្ហាញទម្រង់លេងល្អមែនក្នុងដើមរដូវកាលនេះបង្ហាញខ្លួនក្នុងឈុតដំបូង៩ប្រកួតជាប់គ្នាមុនពេលថ្ងៃបុណ្យគ្រិស្មាសមកដល់ប៉ុន្តែចាប់ពីចូលឆ្នាំ២០១៨មក ជម្រើសដំបូង១១នាក់ហាក់កាន់តែខ្សត់ទៅៗ។
ករណីនេះអាចនិយាយបានថាលោកZidane ហាក់ស្រឡាញ់កីឡាករមិនស្មើគ្នាពិសេសការផ្ដល់ឱកាសលេងចូលលេងប៉ុន្តែAsensio ខ្លួនឯងវាថានេះជាទំនួលខុសត្រូវរបស់ខ្លួនតែម្នាក់គត់មិនជាប់ទាក់ទងនឹង Zidane។
“អយុត្តិធម៌មិនមែនជាពាក្យដែលខ្ញុំត្រូវនិយាយ។ពីព្រោះតែបញ្ហារបស់ខ្ញុំទើបគាត់ជ្រើសអ្នកផ្សេង” Asensio និយាយក្នុងកាសែត El Laguero។
“ នោះគឺជាកំហុសរបស់ខ្ញុំនិងជាទំនួលខុសត្រូវរបស់ខ្ញុំពេលដែលខ្ញុំមិនបានលេងជាមួយក្រុម។ថាមពលនៃក្រុមមិនសូវល្អប៉ុន្មានទេហើយខ្ញុំក៏មិនសូវបានលេងច្រើននាទីដែរ។ ខ្ញុំចង់ធ្វើគ្រប់យ៉ាងក្នុងរយៈពេល១០នាទីដែលមាន។ក្នុងស្ថានភាពនោះអ្នកត្រូវតែគិតឲ្យខ្លាំង”។
“នៅពេលនេះ គាត់ឲ្យខ្ញុំមានទំនុកចិត្តលើខ្លួនឯង ។ខ្ញុំគិតថាទាំងប្រយុទ្ធនិងការពារយើងមានសភាពល្អជាងមុនហើយយើងបន្តស្ថានភាពនេះ។ យើងកំពុងស្ថិតក្នុងកន្លែងដ៏ល្អមួយ”៕