អតីតគ្រូបង្វឹករបស់ក្រុម Barcelona គឺលោក Luis Enrique កំពុងធ្វើការពិចារណានូវសំណើពីក្លឹបធំៗជាច្រើនដែលចង់អោយលោកទៅ ដឹកនាំនារដូវកាលក្រោយនេះ។ បុរសវ័យ៤៦ឆ្នាំរូបនេះ កំពុងត្រូវបានក្លឹបធំៗជាច្រើនចង់បានដូចជា PSG, Chelsea និង Arsenal ជាដើម។

តាំងពីដើមរដូវកាលមក ក្លឹប Chelsea ជាអ្នកដែលតាមទាក់ទងនិងចង់នាំ Enrique មកកាន់ទឹកដីអង់គ្លេសដើម្បីជំនួសតំណែងលោក Antonio Conte ដែលដឹកនាំក្រុមតោខៀវមួយនេះពុំសូវបានល្អ។ បើតាមពាក្យច​ចាមអារ៉ាមជាច្រើនបានអោយដឹងថា លោកEnrique  បានធ្វើការព្រមព្រៀងគ្នារួចរាល់ទៅហើយជាមួយក្រុមតោខៀវ ហើយអាចនឹងចុះកុងត្រាដឹកនាំឆាប់ៗនេះ។

ប៉ុន្ដែក្នុងរយៈពេលចុងក្រោយនេះ មានការប្រែប្រួលជាច្រើនដែលធ្វើអោយរឿងនេះអាចពិបាកនិងកើតឡើង។ អតីតគ្រូបង្វឹកដ៏ជោគជ័យារបស់ Barcelona រូបនេះ បានប្ដូវចិត្តទៅវិញដោយសារលោកមិនសូវពេញចិត្ត និងការធ្វើការអោយលោក Roman Abrahimovic ដែលធ្លាប់មានប្រវត្តិដេញគ្រូបង្វឹកចោលអស់ជាច្រើននាក់។

ចំណែកក្រុមArsenal វិញក៏កំពុងសម្លឹងរកមើលអ្នកចាត់ការថ្មី ដើម្បីត្រៀមជំនួសកន្លែងលោក Arsene Wenger ដែលនិងត្រូវអស់កុងត្រានៅចុងរដូវកាលនេះ។ គេមិនសូវសង្ឃឹមទេថា ម្ចាស់ក្លឹបនិងព្រមតកុងត្រាថ្មីអោយអ្នកចាត់ការសញ្ជាតិបារាំងរូបនេះ ដោយសារតែការដឹកនាំក្រុមបរាជ័យផ្ទួនៗគ្នា និងកំពុងប្រឈមនិងការអត់កៅអី Champion League និង Europa League លេងនៅរដូវកាលក្រោយទៀតផង។  ដូច្នេះ Enrique មានភាគរយខ្ពស់ក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមកាំភ្លើងធំ៕

Metro.co.uk