កាលពីយប់មិញក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ Champions League ក្រោយចាញ់ក្រុម Sevilla សរុបគ្រាប់បាល់ទាំង២ជើង១-២។
ក្រោយចប់ការប្រកួតគ្រូបង្វឹករូបនេះ បាននិយាយជាច្រើនទាក់ទងទៅនឹងការប្រកួតពិសេសទម្រង់លេង និងកីឡាករទាំងអស់ក្រោយពេលចាញ់។ Sevilla បានឡើងទៅវគ្គ៨ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយការឡើងនេះក៏អរគុណផលខ្សែប្រយុទ្ធប្ដូរចូល Wissam Ben Yedder។
ក្រុមរបស់លោក Jose Mourinho លេងមិនបានល្អសោះនៅជើងទី២នេះដោយទាត់ចំគោលដៅត្រឹមតែ៣ដងប៉ុណ្ណោះ ប៉ុន្តែJose ថាទម្រង់លេងលេងរបស់លោកមិនខុសនោះទេ។
“ កីឡាករដាក់ឲ្យលេងដោយសេរី ហើយមានស្ថានភាពល្អ ។ នៅមុខខ្ញុំវាហាក់ដូចជាយឺតបន្តិចហើយ ដែលយើងបានលេងល្អឡើងវិញ”។
“យើងអត់ព្រមស៊ុតបញ្ចូលទី យើងទុកបាល់នៅនឹងជើង ដើម្បីឲ្យកីឡាករមានទំនុកចិត្តជាមួយបាល់ ហើយយើងគ្រប់គ្រង់ការប្រកួតបានយ៉ាងល្អ។ ប៉ុន្តែចូលវគ្គទី២ក្រុមយើងលេងទុកបាល់នៅជើងដដែល ហើយពេលគេរកបានមួយគ្រាប់យើងចាប់ផ្ដើមកែប្រែតែមិនទាន់ពេលទេ។ វាជាស្ថានភាពលំបាកហើយគ្រាប់ទី២ហាក់មិនអាចទៅរួច”៕