គ្រូបង្វឹក Manchester United លោកJose Mourinho បាននិយាយប្រាប់ Real Madrid ឲ្យបំភ្លេចពីការចុះកុងត្រាយក Devid De Gea ទៅឲ្យគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ បានផ្ដល់ដំបូន្មានដល់ក្លឹបជើងឯកអេស្ប៉ាញនិងអឺរ៉ុបថា ទៅរកកន្លែងណាផ្សេងវិញទៅ។
ជាការពិតណាស់! Real Madrid ជាក្លឹបតែមួយគត់ដែលចិញ្ចឹមចិត្តចង់បានអ្នកចាំទីជម្រើសជាតិអេស្ប៉ាញរូបនេះយូរមកហើយៗ De Geaប៊ិះនឹងបានទៅចូលរួមហើយនៅពាក់កណ្ដាលឆ្នាំ ២០១៥តែត្រូវខកខានទៅវិញ។ អតីតអ្នកចាំទីរបស់ At. Madrid នៅសល់កុងត្រាជាមួយ Manchester United ដល់ឆ្នាំ២០១៩ ហើយមកដល់ពេលនេះ ក្រុមរបស់លោក Zidane នៅតែមានទំនាក់ទំនងចង់បានអ្នកចាំទីដៃទីមួយអេស្ប៉ាញនេះដដែល។
អញ្ចឹងក៏ដោយលោក Jose Mourinho បាននិយាយដោយមានទំនុកចិត្តថា De Gea នឹងបន្តនៅ Old Trafford។ ” ខ្ញុំគិតថាគាត់នឹងបន្តស្នាក់នៅ” Jose និយាយក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយSevilla ។
“ ខ្ញុំមិនដឹងគោលបំណងអ្វីខ្លះ របស់ Real Madrid នោះទេប៉ុន្តែបើខ្ញុំជាពួកគេវិញ ខ្ញុំគិតពីកីឡាករផ្សេងវិញហើយ”។
De Gea កំពុងតែទទួលជោគជ័យក្នុងអាជីពអ្នកចាំទីរបស់ខ្លួននៅ Premier League ដោយរក្សាបាន Clean Sheet ១៥ប្រកួតជួយលោក Jose Mourinho ឈរលេខ២ក្នុងលីគតាមពីក្រោយក្រុម Manchester City៕