ខ្សែបម្រើប្រយុទ្ធ Lingard នឹងខិតជិតនឹងបន្តកុងត្រាថ្មីជាមួយ Manchester United ហើយ ខណៈក្លឹបដំឡើងតម្លៃប្រាក់ប្រចាំអាទិត្យដល់១០ម៉ឺនផោន។
កីឡាករជម្រើសជាតិអង់គ្លេសកំពុងតែទទួលជោគជ័យក្នុងការប្រកបអាជីពបាល់ទាត់នៅរដូវកាលនេះក្នុងកីឡដ្ឋាន Old Trafford ដោយរកបាន១៣គ្រាប់ក្នុងការចូលលេង៣៨ប្រកួត។ លោក Jose Mourinho តែងតែសរសើរកីឡាករវ័យ២៥ឆ្នាំហើយតាមប្រភព Daily Star កីឡាករចេញពីឈុតយុវជនថ្នាលរបស់ក្លឹបរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលតកុងត្រាថ្មី។
រូបគេបានចុះកុងត្រាបន្តកាលពីឆ្នាំមុន ប៉ុន្តែក្លឹបចង់បន្តថែមទៀតហើយដំឡើងប្រាក់ឈ្នួលឲ្យដល់១០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ កីឡាករវ័យ២៥ឆ្នាំរូបនេះរស់នៅជាមួយបិសាចក្រហមជិត២០ឆ្នាំទៅហើយ ហើយបានឡើងមកលេងក្នុងឈុតធំដំបូងកាលពីឆ្នាំ ២០១១ក្រោមការដឹកនាំរបស់លោក Sir Alex៕