ខ្សែប្រយុទ្ធស្លាប Heung min Son បានអះអាងថាមាន់ខ្នាយមាស Tottenham គ្មានខ្លាច Juventus នោះទេ ពេលពួកគេជួបគ្នាក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី២គ្នុងកីឡដ្ឋាន Wembley។
កាលជើងទីមួយSpurs បានធ្វើការវាយបកយកលទ្ធផលស្មើ២-២ទល់នឹងម្ចាស់ជើងឯកអ៊ីតាលីកាលពីខែមុនហើយ Son ជឿថា ពួកគេមានគន្លឹះចាំបាច់មួយ ដើម្បីឡើងទីវគ្គ៨ក្រុមចុងក្រោយហើយ។
“ពួកយើងពិតឃ្លានណាស់ ឃ្លានជ័យជម្នះ យើងមិនបញ្ចប់វាត្រឹមនេះទេ” សម្ដីរបស់កីឡាករជម្រើសជាតិកូរ៉េខាងត្បូងដែលកំពុងតែបង្ហាញទម្រង់លេងល្អបំផុតឲ្យក្រុមលោកPochettino រដូវកាលនេះ។
“ វាជាការប្រកួតក្នុង Champions Leagueទល់នឹងក្រុមខ្លាំងមួយ ហើយពិបាកខ្លាំង។ យើងលេងក្នុងផ្ទះប៉ុន្តែយើងមិនខ្លាចនោះទេ។ យើងត្រូវលេងការប្រកួតរបស់យើង មានទំនុកចិត្តលេងប្រយុទ្ធដូចដែលយើងធ្លាប់បានបង្ហាញក្នុងកីឡដ្ឋាន Wembley ដូចរាល់ដង។ នេះគឺរឿងសំខាន់បំផុត។ ពួកយើងទន្ទឹងរងចាំលេងជាមួយក្រុមល្អៗ ខ្លាំងៗ គូប្រកួតដ៏គ្រោះថ្នាក់។ ខ្ញុំសង្ឃឹមថាវានឹងមានបរិយាកាសល្អអស្ចារ្យហើយខ្ញុំគិតថាយើងមានឱកាសល្អ”។
“ អ្នកបានឃើញ Tottenham លេងល្អប៉ុណ្ណាហើយ។យើងពិតជាចង់លេងក្នុងChampions League វគ្គ៨ក្រុមចុងក្រោយឬឡើងផុតពីនេះទៀត។ យើងល្អគ្រប់គ្រាន់ ហើយបើយើងឈ្នះមនុស្សគ្រប់គ្នានឹងមានមោទនភាពចំពោះ Tottenham ។ ខ្ញុំត្រូវទទួលស្គាល់ប្រសិនបើគ្រូបង្វឹកមិនដាក់ខ្ញុំលេងខ្ញុំគ្រាន់តែត្រៀមខ្លួនឲ្យរួចរាល់ជាមុនដើមិនបានប្ដូរចូលឬអង្គុយកៅអីបម្រុង៩០នាទី”៕