ខណៈការប្រកួត UEFA Champion League ជើងទី២ រវាងក្រុម Paris Saint-Germain និង Real Madrid កាន់តែខិតជិតចូលមកដល់កីឡាករក្នុងក្រុមទាំងសងខាងសុទ្ធតែខំប្រឹងហ្វឹកហាត់ និងលេងក្នុងប្រកួតដែលនៅសល់ អោយបានល្អដើម្បីទាក់ទាញទឹកចិត្តគ្រូ អោយចុចឈ្មោះរបស់ខ្លួនចូលក្នុងបញ្ជី១១នាក់ដំបូង នាជំនួបស្លាប់រស់ដ៏ធំខាងមុខនេះ។
ថ្ងៃនេះអាណាចក្រកីឡាសូមលើកយកកីឡាកររបស់ Real Madrid ៤នាក់ដែលកំពុងធ្វើការប្រជែងយកតំណែង១១នាក់ដំបូងនៅក្នុងក្រុមនាថ្ងៃប្រកួតធំខាងមុខ។កីឡាករ Keylor Navas, Dani Carvajal, Sergio Ramos, Marcelo, Casemiro, Toni Kroos, Luka Modric និង Cristiano Ronaldo គឺត្រូវលោកZinedine Zidane ធានាកៅអីជម្រើសដំបូងរួចហើយ។ ចំណែកកន្លែងដែលនៅសល់គឺត្រូវបែងចែក ទៅអោយកីឡាករណាដែលមានទម្រង់លេងល្អជាងគេ រហូតទាល់តែថ្ងៃប្រកួតមកដល់។
ក្នុងទម្រង់4-3-3 នេះយើងឃើញថា នៅខ្វះខ្សែការពារកណ្ដាលម្នាក់ទៀត ។សម្រាប់លោក Zidane មានជម្រើសពីរនាក់គឺ រវាង Nacho Fernandez រឺ Raphael Varane ដែលមានសមត្ថភាពល្អប្រហាក់ប្រហែលគ្នា។ សម្រាប់តំណែងខ្សែបម្រើគឺមានគ្រប់អស់ហើយ(Modric, Kroos, Casemiro) ដូចនេះមិនមានការឈឺក្បាលត្រូវដាក់នរណាទៀតទេ។ ចំពោះខ្សែប្រយុទ្ធជួរមុខទាំងបីវិញមានតែ Ronaldo ប៉ុណ្ណោះដែលជាប់ជម្រើសដំបូង ដូច្នេះនៅខ្វះពីរនាក់ទៀត។
Benzema មានសង្ឃឹមបានចូលលេងជាងគេ ដោយសារតែអ្នកចាត់ការសញ្ជាតិបារាំងរូបនេះ នៅតែមានទំនុកចិត្តលើរូបគេ។សម្រាប់កៅអីចុងក្រោយ នៅមានកីឡាករល្អៗជាច្រើននាក់ទៀតដែលចង់បាន រួមមាន Gareth Bale, Isco, Asensio,និង Lucas Vasquez។ ក្នុងចំណោម៤នាក់នេះ និងមានម្នាក់បានជាប់ជម្រើសដំបូង។ បើសិនជា Gareth Bale អាចជាសះស្បើយ និង fit 100% មុនថ្ងៃប្រកួតមកដល់ គេធានានឹងបានចូលលេងមិនខាន៕
Marca En