Real Madrid បានយកឈ្នះលើក្រុម PSG ក្នុងស្ថានភាពមួយដែលមានមនុស្សជាច្រើនគិតថា មិនអាចទៅរួចហើយបានលត់ក្រុម Real Betisក្នុងពេលថ្មីៗនេះយ៉ាងចាស់ដៃ ប៉ុន្ដែមានរឿងមួយគួរឲ្យចាប់អារម្មណ៍គឺ Gareth Bale មិនបានចូលលេងពេញម៉ោងក្នុងជំនួបទាំងពីរលើកនោះទេ ហើយវាក៏អ្វីដែលលោក Zidane ចង់កែប្រែ។
ជំនួបជើងទី២ នាទឹកដី Parc des Princes ជាឱកាសមួយដ៏ល្អសម្រាប់ Gareth Bal eក្នុងការបង្ហាញថ្វីជើងឲ្យអ្នកគ្រប់គ្នាបានឃើញ និងអាចជួយក្រុមស្ដេចសឆ្លងផុតវគ្គ១៦ក្រុមនេះបាន។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះBale មានការថមថយកម្លាំងនិង ល្បឿនខ្លះដោយសារបញ្ហារបួសមិនទាន់ជាសះស្បើយ១០០ភាគរយ។
ក្រុមស្ដេចសនឹងធ្វើដំណើរទៅជួបក្រុម PSG ក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខ ហើយអ្វីដែលលោក Zidane ត្រូវធ្វើក្នុងអំឡុងពេលនេះ គឺត្រូវព្យាយាមជួយឲ្យ Bale ត្រលប់ទៅរកទម្រង់លេងដ៏ល្អរបស់គេវិញ។ Bale ពុំបានចូលលេងជាជម្រើស
ដំបូងនោះទេ តាំងពីខែកញ្ញាមកម្លេះ ហើយការបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្រុម Real Betis បានបង្កឲ្យមានការសង្ស័យ និងមិនទុកចិត្ត ចំពោះទម្រង់លេងរបស់គេ ដោយសារគេបានបាត់បង់ឱកាសដ៏ល្អពីរលើកក្នុងការស៊ុតបញ្ចូលទី។
ទោះជាយ៉ាងណា ក៏គេនៅតែមានឱកាសក្នុងការជាប់ជម្រើសដំបូងទល់ និងក្រុម PSG ហើយគេត្រូវតែត្រៀមខ្លួន និងត្រូវធ្វើឲ្យបានល្អ ព្រោះ Zidaneកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់៕
ប្រភព: Marca EN