ទោះបីជាមានប្រវត្តិសាស្ត្រជោគជ័យជាមួយ Real Madrid, Angel Di Maria បាននិយាយថាគាត់គួរតែទៅលេងនៅBarcelona។
ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអាហ្សង់ទីន បានចំណាយពេល៤ឆ្នាំនៅកីឡដ្ឋាន Santiago Bernabeu ដោយជួយក្លឹប Real Madrid ឈ្នះពានLa liga ម្ដង និង Champions League ម្ដងបូកទាំងពានតូចៗមួយចំនួនទៀត។ ក្រោយមករូបគេក៏ផ្ទេរទៅលេងនៅ Manchester United បានមួយរដូចកាលហើយក៏បន្តលេងឲ្យPSG ដល់បច្ចុប្បន្ន។
និយាយក្នុងបទសម្ភាសន៍មួយរបស់ So Foot កីឡាករវ័យ២៩ឆ្នាំបានពោលដូច្នេះ៖ “ ទំនាក់ទំនងរបស់ខ្ញុំជាមួយ Real Madrid បានបញ្ចប់ហើយដោយសារតែខ្ញុំចាកចេញពីទីនោះ។ ខ្ញុំប្រហែលជាគ្មានបញ្ហាអ្វីទេមើលទៅ បើផ្ទេរទៅលេងនៅBarcelona។ ក្លឹបតែមួយគត់ដែលខ្ញុំមិនអាចលេងឲ្យបានគឺ Newell’s Old Boy ដោយសារតែខ្ញុំជាអ្នកគាំទ្រម្នាក់របស់ក្លឹប Rosario Central”។
សូមបញ្ជាក់ថា PSG នឹងត្រូវជួប Real Madrid ក្នុង Champions League នៅយប់ថ្ងៃពុធនេះក្នុងជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ៕