Edinson Cavani រំពឹង​ថា​ Cristiano Ronaldo នឹង​បង្ហាញ​ទម្រង់​លេង​ដ៏​គ្រោះ​ថ្នាក់​បំផុត​ពេល​ PSG ត្រូវ​ជួប​ Real Madrid ក្នុង​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ហាក់​បង្ហាញ​ទម្រង់​លេង​ដ៏​ពិបាក​មើល​បំផុត​ក្នុង​ការ​ប្រកួត​ប្រជែង​លីក​ក្នុង​ស្រុក​កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល​ដំបូង​ដោយ​រក​បាន​ត្រឹម​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥​ដង​នៃ​ពាន​ La liga។ ប៉ុន្តែ​កីឡាករ​វ័យ​៣៣​ឆ្នាំ​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៨​នេះ​ដោយ​រក​បាន​៧​គ្រាប់​ក្នុង​ចំណោម​៣​ប្រកួត​ចុង​ក្រោយ​ក្នុង​លីក​រួម​ទាំង​គ្រាប់​បាល់​ Hat-Trick​ក្នុង​ជ័យជម្នះ​៥​ទល់​២​លើ​ក្រុម​ Real Sociedad។​

ទោះបី​វ័យ​កាន់​ជ្រេ Ronaldo នៅ​តែ​ជា​កីឡាករ​លំដាប់​កំពូល​នៅ​អឺរ៉ុប​​រក​បាន​៩​គ្រាប់​ក្នុង​ចំណោម​៦​ប្រកួត​ នៅ​ឆ្នាំ​២០១៨​នេះ​ហើយ Cavani មិន​បាន​គិត​ថា ​CR7 នឹង​លេង​មិន​បានល្អ​ពេល​ដែល​ក្រុម ​PSG របស់​ខ្លួន​ត្រូវ​ទៅ​សួរ​សុខទុក្ខ​កីឡដ្ឋាន​ Santiago Bernabeu នៅ​ថ្ងៃ​ពុធ។

និយាយ​ក្នុង​កាសែត ​MACAR៖” គាត់​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​ជឿ​ថា​គាត់​នឹង​ដឹង​ពី​រៀប​ធ្វើ​យ៉ាង​ណា​បង្ហាញ​ស្ថានភាព​ល្អ​បំផុត​របស់​គាត់​នៅ​ពេល​នោះ។ ខ្ញុំ​ជឿ​ថា​ នេះ​នឹង​មិន​ធ្វើ​ឲ្យ​គាត់​ពិបាក​នោះ​ទេ ការ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដូច​ជា​គាត់​ ជាមួយ​នឹង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។ ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​ អ្នក​ហើយ​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ក្នុង​ការ​ប្រកួត​មួយ​ការ​ជម្រុះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ នឹង​ទទួល​បាន​ផល​ល្អ”

ចំណែក ​CAVANI ខ្លួន​ឯង​ក៏​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ផង​ដែរ​ដោយ​រក​បាន​២៨​ប្រកួត​គ្រប់​កម្មវិធី​ប្រកួត​ឲ្យ​ psg រដូវ​កាល​នេះ ​ហើយ​គាត់​នាំ​ក្លឹប​បារាំង​រក​ឃើញ​ពាន​សន្សឹម​ៗ​ហើយ។

 

យើង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ល្អ​ ធ្វើ​ការ​បាន​ល្អ​គ្រប់​ពាន​រង្វាន់​។ មាន​បញ្ហា​ខ្លះ​ៗ​តែ​នេះ​ជា​រឿង​ពិត​ក្នុង​​បាល់​ទាត់​។ យើង​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ​សំខាន់​ហើយ​នោះ ​បាន​បន្ថែម​គុណភាព​ក្រុម​ជា​ច្រើន។ វា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត​លើ​ទីលាន​។ វា​លើក​ទឹក​ចិត្ត​យើង​គ្រប់​ការ​ប្រកួត​ប្រជែង​រួម​ទាំង​ Champions League ផង​ដែរ“៕