David De Gea នៅតែជាគោលបំណងសំខាន់របស់ Real Madrid ។ លោក Florentino Perez ចង់នាំអ្នកចាំទីរូបនេះ ពីManchester United ប៉ុន្តែក្លឹបមានកីឡដ្ឋានឈ្មោះ Old Trafford ដាច់ខាតរក្សាកីឡាកររូបនេះឲ្យបន្ត។
គិតៗទៅរយៈពេល៤ឆ្នាំមកហើយដែលលោក Perez ព្យាយាមចុះកុងត្រា បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ ប៉ុន្តែ Manchester United បានប្រាប់ Real Madrid ថាតម្លៃខ្លួនរបស់កីឡាករអេស្ប៉ាញគឺ១៣០លានអឺរ៉ូ ហើយក្លឹបមិនខ្វល់នោះទេ ខណៈកុងត្រាផុតកំណត់ដល់ឆ្នាំ២០១៩។
ឆាប់នេះៗ ពួកគេនឹងប្រកាសពីការចុះកុងត្រាថ្មីបន្ថែមឲ្យ De Gea។ កុងត្រាពីមុនផុតកំណត់ឆ្នាំ ២០១៦ ខណៈ Real Madrid សឹងតែទិញបានរួចទៅហើយ ប៉ុន្តែឯកសារនៃការផ្ទេរយឺតយ៉ាវក៏មិនបានសម្រេច ហើយ១០ថ្ងៃក្រោយមកអ្នកចាំទីដៃទីមួយជម្រើសជាតិអេស្ប៉ាញ ក៏ស៊ីញេកុងត្រាបន្តដល់ឆ្នាំ២០១៩នេះតែម្ដង។
បិសាចក្រហមចំណាយលុយត្រឹម១៨លានអឺរ៉ូទិញអ្នកចាំទីរូបនេះពី Atleico Madrid ហើយស៊ីញេកុងត្រាកាលពីឆ្នាំ២០១១ប៉ុន្តែតាមតម្លៃផ្ដាច់កុងត្រាឡើងដល់២២លានកាលជំនាន់នោះ បើតាមប្រភព Football Leaked។នៅពេលនេះ Keylor Navas នៅតែជាតារាចាំទីរបស់ Real Madrid ហើយក្លឹបមានកីឡដ្ឋានឈ្មោះ Bernabeu ក៏កំពុងចាប់អារម្មណ៍ Thibaut Courtoisរបស់ Chelsea ដែរ៕