គ្រូ​បង្វឹក​ Bayern Munich បច្ចុប្បន្ន​លោក Jupp Heynckes ជឿ​ថា ​Real Madrid នឹង​ទម្លាក់​ Paris Saint-Germain ចេញ​ពី​Champions League ។

ក្លឹប​លំដាប់​មហាសេដ្ឋី​ និង​ស្ដេច​ត្រាញ់​ប្រចាំ​អឺរ៉ុប​ទាំង​ពីរ​ នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ក្នុង​កីឡដ្ឋាន​ Bernabeu នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​ឆ្នាំ​២០១៨។ ក្រុម​របស់​លោក Zidane បាន​ជួប​ដំណឹង​អាក្រក់​ក្រោយពេល ​UEFA ពិន័យ​ខ្សែ​ការពារ​ស្លាប​ស្ដាំ Dani Cavajal ២​ប្រកួត ​​ដែល​នេះ​មាន​ន័យ​ថា​គាត់​មិន​អាច​លេង​ក្នុង​ការ​ប្រកួត​នេះ​ឡើយ។

ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​របស់​គេហទំព័រ ​Goal គ្រូ​បង្វឹក​ក្រុម ​Bayern លោក Heynckes​ ដែល​បាន​ជួយ ​Real Madrid ឈ្នះ​ពាន​ Champions League រដូវ​កាល​១៩៩៨​ជឿ​ថា ​Madrid នឹង​ទម្លាក់ ​PSG ហើយ​ធ្វើ​ឲ្យ ​Neymar ខក​ចិត្ត។

Real Madrid កំពុង​តែ​ពិបាក​ក្នុង​ការ​ប្រកួត​ក្នុង​លីគ​ នៅ​ពេល​នេះ​​វា​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ ពិសេស​នៅ​ពេល​ដែល​អ្នក​បាន​ឈ្នះ​ Champions League ២​ឆ្នាំ​ជាប់​គ្នា ​និង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ​ទៀត។ បន្ថែម​ពី​នេះ​ Real កំពុង​តែ​បាត់​បង់​កីឡាករ​ល្អ​ៗ​៣​នាក់​គឺ​ Alvaro Morata, Pepe និង ​James Rodriguez ដើម្បី​រក្សា​លុយ”។

“ តែ​យ៉ាង​ណា​ក៏​ដោយ! អ្នក​នឹងមិន​បាន​សរសេរ​ថា ​Real Madrid ធ្លាក់​ចេញ​ពី​ Champions League នោះ​ទេ ។​ ពួក​គេ​មាន​បទពិសោធន៍​ក្នុង​ពាន​កម្រិត​ខ្ពស់​មួយ​នេះ​ជាង​ Paris Saint-Germain ហើយ​លើស​ពី​នេះ ​ខ្ញុំ​ជឿ​ថា​ពួក​គេ​នឹង​ឈ្នះ​ការ​ប្រកួត​”៕