ខ្សែប្រយុទ្ធ Olivier Giroud ត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្រុមកាំភ្លើងធំបន្ទាប់ពីលោក Arsene Wenger ទិញបាន Aubameyang កាលពីម្សិលមិញក្នុងតម្លៃ៥៦លានផោន។
Conte បានសម្លឹងឃើញខ្សែប្រយុទ្ធបារាំងរូបនេះយូរមកហើយ ប៉ុន្តែកិច្ចព្រមព្រៀងទើបតែឈានដល់ដំណាក់កាលជោគជ័យ ក្រោយក្លឹបទាំងពីរយល់ព្រមលើតម្លៃនៃការដោះដូរ។ ទោះបីជាយ៉ាងនេះក្ដី!ឆន្ទៈរបស់លោក Wenger ចង់ជួយឲ្យ Giroud សម្រេចបំណងនៃការផ្ទេរ ដោយគាត់ដឹងថាអតីតកូនសិស្សសំណព្វរបស់គាត់ម្នាក់នេះ ជាកីឡាករសំខាន់ឲ្យជម្រើសជាតិបារាំង ហើយតម្លៃខ្លួនរបស់គេត្រឹមតែ១៨លានផោនប៉ុណ្ណោះ ក្នុងការផ្ទេរទៅ Chelsea ប៉ុន្តែបូករួមតម្លៃផ្ទេរ១៥.៣លានផោន និងលុយបន្ថែម២.២លានផោនទៀត។
បន្ទាប់ពីចំណាយពេល៥ឆ្នាំកន្លះជាមួយកាំភ្លើងធំ Giroud បានទៅពិនិត្យសុខភាពជាមួយ Chelsea កាលពីព្រឹកថ្ងៃពុធមុនពេលស៊ីញេលើក្រដាសកុងត្រាថតកាន់អាវ។ កីឡាករវ័យ៣១ឆ្នាំស៊ីញេកុងត្រារយៈពេល១៨ខែ ជាមួយនឹងជម្រើសតមួយឆ្នាំទៀត។
Chelsea Football Club has today completed the signing of Olivier Giroud from Arsenal.
Full story 👉 https://t.co/XDqSwzsZmO#GiroudIsBlue pic.twitter.com/5d1sRuBNrB
— Chelsea FC (@ChelseaFC) January 31, 2018
Giroud នឹងពាក់អាវលេខ១៨ នៅក្រុមតោខៀវហើយក្នុងអំឡុងចុះកុងត្រារូបគេនិយាយដូច្នេះ៖ ” Chelsea គឺជាក្រុមដ៏ធំបំផុតមួយក្នុង Premier League ។ ពួកគេបានឈ្មោះពានច្រើនជាងគេក្នុងរយៈពេល៦ទៅ៧ឆ្នាំចុងក្រោយនេះ។ វាជាក្លឹបដ៏អស្ចារ្យហើយខ្ញុំមានមោទនភាពដែលចុះកុងត្រាជាមួយ Chelsea ហើយខ្ញុំកំពុងទន្ទឹងរងចាំចូលលេង”៕
👋 @_OlivierGiroud_#GiroudIsBlue pic.twitter.com/Ep6Hrhc9AR
— Chelsea FC (@ChelseaFC) January 31, 2018