សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​(FIGC) កំពុង​ស្ថិត​ក្នុង​វិបត្តិ​មួយ​ដ៏​អាក្រក់​កាល​ពី​ម្សិលមិញ​នេះ​ បន្ទាប់​ពី​បរាជ័យ​ក្នុង​បោះ​ឆ្នោត​រើស​ប្រធាន​សហព័ន្ធ​ថ្មី​។ ​​រឿង​នេះ​កើត​ឡើង​ត្រឹម​តែ​២​ខែ​កន្លះ ​ក្រោយ​ក្រុម​ជម្រើស​ជាតិ​ធ្លាក់​ចេញ​ពី​ World Cup។

បន្ទាប់​ពី​បោះ​ឆ្នោត​ជុំ​ទី​បួន​​នៅ​សាល​សន្និសីទ​ Fiumicino ជិត​ទី​ក្រុង​រ៉ូម​ក្រប​ ខណ្ឌ​បាល់​ទាត់​ដល់​ទៅ​៣​របស់​អ៊ីតាលី​គ្មាន​បេក្ខជន​ឈរ​ឈ្មោះ​ ។​ តែ​លីក​លំដាប់​ទាប​បែរ​ជា​មាន​វិញ​គឺ​លោក Cosimo Sibilia កាន់​ Amature League (LND)លោក Gabriele Gravina កាន់​លីក​លំដាប់​ទី​៣​និង​ធ្វើ​ជា​ប្រធាន​សមាគម​បាល់​ទាត់​អាជីព​(AIC)ហើយ​លោក Damiano Tommani គ្រប់​គ្រង​ផ្នែក​សំខាន់​មួយ​ក្នុង​លីក​។

​ការ​បរាជ័យ​នៃ​ការ​បោះឆ្នោត​នេះ​មាន​ន័យ​ថា​សហព័ន្ធ​បាល់​ទាត់​អ៊ីតាលី ​នឹង​គ្មាន​ប្រធាន​ដឹកនាំ​ ទាំង​ក្រប​ខណ្ឌ​ FIGC​ នឹង​លីក​កំពូល ​Serie A ហើយ​ក្រុម​ជម្រើស​ជាតិ​គ្មាន​គ្រូ​បង្វឹក​ក្រោយ​ពេល​លោក Gian Piero Ventura ចុះ​ចេញ​ពី​ដំណែង​ក្រោយ​ធ្លាក់​ World Cup។

Sibilia, Gravina, និង ​Tommasi គឺ​ជា​បេក្ខជន​ដល់​នៅ​ក្រោយ​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ពី​មុន​ លោក Carlo Tavecchio ត្រូវ​បង្ខំ​ចិត្ត​ចុះ​ចេញ​ពី​ដំណែង​ ក្រោយ​ជម្រើស​ជាតិ​ធ្លាក់​ចេញ​ពី​ World Cup កាល​ពី​ប៉ុន្មាន​ខែ​មុន​​ហើយ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ចាប់​ពី​ឆ្នាំ​១៩៥៨។

ការ​បរាជ័យ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថ្មី​គឺ​មាន​ន័យ​ថា​ស្ថាប័ន​មួយ​នេះ​ត្រូវ​ឲ្យ​ខាង​គណៈកម្មាធិការ​អូឡាំពិក​អ៊ីតាលី​(CONI)គ្រប់​គ្រង​ជំនួស​វិញ៕