ខ្សែប្រយុទ្ធ Luis Suarez បានសុំទោស Phillipe Coutinho សម្រាប់ការមិនបោះបាល់ឲ្យទាត់បញ្ចូលទី ក្នុងការបង្ហាញខ្លួនលើកដំបូងបំផុតឲ្យ Barcelona កាលពីយប់មិញ។
Coutinho បានចូលលេងលើកដំបូងឲ្យក្លឹបមានមូលដ្ឋាននៅទឹកដី Catalan កាលពីយប់មិញ ក្រោយផ្ទេរចេញពី Liverpool ក្នុងតម្លៃ១៤២លានផោន។ ការប្ដូរចូលនៅនាទៅ៦៨ជំនួស Iniesta បានធ្វើឲ្យ Barcelona ឈ្នះ Espanyol ២ទល់០ពាន Copa del Rey ។ លទ្ធផលនេះធ្វើឲ្យក្លឹបឡើងទៅវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះគ្រាប់បាល់ទាំងពីរជើង២-១។
លើសពីការជួយឲ្យក្លឹបឈ្នះការចូលលេងយប់មិញពិតជាយប់ពិសេសសម្រាប់ខ្សែបម្រើប្រេស៊ីលរូបនេះ។ Coutinho បានបញ្ជូនបាល់ឲ្យ Suarez ក្នុងការទាត់បញ្ចូលទីក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែបាល់ត្រូវអ្នកចាំទីសង្គ្រោះបាន ដែលនេះមានន័យថា Coutinho ខកខានក្នុងការប្រកួតដំបូងរបស់ខ្លួនដោយបញ្ជូនបាល់ហើយតែមិនសម្រេចទី។
A SEMIS 💪💪💪 Felicitaciones por el debut @Phil_Coutinho y espero a la próxima poder hacer el gol 😂😂😂. GRAN TRABAJO EQUIPO!!!!!
TO SEMIFINALS💪💪💪 Congratulations for your debut @Phil_Coutinho and I hope to score next time 😂😂😂. GREAT TEAM WORK!!!!! pic.twitter.com/g712KHA5MY
— Luis Suarez (@LuisSuarez9) January 25, 2018
ប៉ុន្តែក្រោយការប្រកួតចប់ Suarez បានទទូចថារូបគេមានកំហុសហើយធ្វើឲ្យខកខានឱកាសមាសដែល Coutinho បញ្ជូនឲ្យហើយតែសម្រេចមិនបានតែយ៉ាងណារូបគេនឹងកែប្រែចំណុចនេះបើមិត្តរួមក្រុមថ្មីបញ្ជូនបាល់ឲ្យម្ដងទៀត។
Barcelona អាចនឹងជួប Leganes ដែលទម្លាក់ Real Madrid, Sevilla ឬក៏ Valencia ក្នុងវគ្គ៤ក្រុមចុងក្រោយពាន Copa del Rey៕