តារាជួរមុខរបស់ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានបញ្ជាក់ថាក្លឹបមិនចាំបាច់ទិញខ្សែប្រយុទ្ធបន្ថែមមកទៀតទេ ហើយបានបង្កការងឿងឆ្ងល់ពីយុទ្ធសាស្ត្រដោះដូរកីឡាករក្នុងរយៈពេលចុងក្រោយរបស់ Chelsea។
Peter Crouch របស់ Stoke City, Andy Carroll របស់ West Ham និង ley Barnes របស់ Burnley សុទ្ធតែជាប់ទាក់ទងជាមួយការផ្ទេរទៅលេងនៅ Stamford Bridge ណៈចុងក្រោយបំផុតនេះ Edin Dzeko របស់ Roma ខិតជិតត្រឡប់មកអង់គ្លេសវិញ។
ទោះបីជាយ៉ាងនេះក្ដី! Hazard មិនបានគិតថាការនាំយកខ្សែប្រយុទ្ធកណ្ដាលមកបន្ថែមទៀត គឺជារឿងចាំបាច់ដែលក្លឹបម្ចាស់ជើងឯក Premier League មួយនេះដើម្បីពង្រឹងតំបន់ប្រយុទ្ធនោះដែរ។
“ តើនរណាជាក្រុមល្អបំផុតក្នុងឆ្នាំនេះ? Manchester City ខ្សែប្រយុទ្ធ Jeus និងAquero មិនធំប៉ុន្មានទេ។ គិតទៅវាធម្មតាទេ អាស្រ័យលើអ្នកចង់លេង។ ប្រសិនបើអ្នកចង់លេងបាល់វែង អ្នកត្រូវសម្លឹងឲ្យចំមនុស្សជាគោលដៅ ប្រសិនបើចង់លេងបាល់ខ្លីទាបៗយើងត្រូវការកីឡាករមាឌតូច”។
“ដោយសារតែយើងខកឱកាស ធ្វើឲ្យមនុស្សជាច្រើនគិតថាយើងត្រូវរកខ្សែប្រយុទ្ធបន្ថែម ប៉ុន្តែបើយើងអាចរកគ្រាប់បាល់បាន យើងគឺខ្សែប្រយុទ្ធល្អបំផុតក្នុងលីកហើយ។ យើងមានខ្សែប្រយុទ្ធល្អបំផុត២រូបគឺ Morata និង Michy បើពួកគេមិនទាន់ត្រៀមខ្លួនដើម្បីលេង ទុកឲ្យខ្ញុំជាអ្នកលេងខ្សែប្រយុទ្ធ។ ដូច្នេះហើយយើងមិនចាំបាច់នោះទេ”៕