ខណៈពេលដែល Champions League វគ្គ១៦ក្រុមចុងក្រោយជិតឈានមកដល់ អាណាចក្រកីឡា សូមបង្ហាញកីឡាករ៤នាក់ដែលប៉ះសេបាល់បានល្អជាងគេបំផុត ក្នុងវគ្គជម្រុះក្នុងពូល។
Ever Banega ៖ប៉ះសេបាល់បាន៧១១ដងអត្រាជោគជ័យ (៨៦%)
ខណៈពេលដែល Sevilla លេងមិនសូវល្អក្នុងវគ្គជម្រុះក្នុងពូល ប៉ុន្តែ Ever Benega គឺជាខ្សែបម្រើម្នាក់ដែលបោះបាល់ឲ្យមិត្តរួមក្រុមបានល្អបំផុត ហើយបានច្រើនបំផុតក្នុងចំណោមកីឡាករទាំងអស់លេងនៅ Champions League ពិសេសបោះចំគោលដៅដល់ទៅ៨៦%ក្នុងចំណោម៧១១ដងក្នុងវគ្គជម្រុះនៃពូល។
Marco Verratti ប៉ះសេបាល់បាន៥៧៣ដងជោគជ័យ៩៤%
PSG ស្ទើរតែឈ្នះទាំងអស់ក្នុងវគ្គជម្រុះក្នុងពូល និងកាន់កំណត់ត្រាមួយចំនួនក្នុងវគ្គនេះ ប៉ុន្តែបែជាចាញ់ Bayern Munichមួយប្រកួត។ ក្រុមរបស់លោក Unai Emery ពិតជាលេងបានល្អពិសេសខ្សែបម្រើ Marco Verrratti ដែឡកាន់កាប់ដំណែងតំបន់កណ្ដាលបានល្អបំផុត គឺក្នុងចំណោម៥៧៣ដងជោគជ័យ៩៤%។
Sergio Busquets បញ្ជូនបាល់បាន៥២៧ដងជោគជ័យ៩៥%
តំបន់កណ្ដាលរបស់ Barcelona មានកីឡាករប្រកបដោយគុណភាពពិសេសការប៉ះបាល់ឲ្យមិត្តរួមក្រុមនៅតំបន់ប្រយុទ្ធពិសេសការប៉ះទៅប៉ះមក ដើម្បីរក្សា Possession។ ក្នុងចំណោមកីឡាករទាំងអស់នេះ Buquets បរាជ័យតិចបំផុតដោយកាន់អត្រា៩៥%ក្នុងចំណោម៥២៧ផង។
Nicolas Otamendi ប៉ះបាល់សរុប៤៨៧ដងជោគជ័យ៩៤%
ខ្សែការពារកណ្ដាលបានក្លាយជាកីឡាករសំខាន់ក្នុងក្រុមកីឡាកររបស់លោក Pep Guardiola ។ទោះបីជាលេងនៅតំបន់ការពាររូបគេជាអ្នកចែកបាល់បានល្អនិងច្រើនជាងមិត្តរួមក្រុមទាំងអស់ ក្នុងចំណោម៤៨៧ដងរូបជោគជ័យ៩៤%។
Dani Alves៖ ប៉ះសេបាល់ឲ្យមិត្តរួមក្រុម៤៤៥ដងជោគជ័យ៨៦%
PSG មានកីឡាករទី២នាក់ក្នុងបញ្ជីនេះគឺ Dani Alves ក៏ជាកីឡាករម្នាក់ដែលទទួលជោគជ័យបំផុតក្នុងការបញ្ជូនបាល់។ ជាមួយគុណភាពនៃការលេងក្នុងតំបន់ស្លាប និងការប៉ះបាល់ដ៏អស្ចារ្យកីឡាករប្រេស៊ីល ជោគជ័យដល់ទៅ៨៦%ក្នុងចំណោម៤៤៥ដង៕
***ការបញ្ជូនបាល់ក្នុងអត្ថបទនេះមិនមែនសំដៅលើការបោះបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ជូលទីនោះទេ(Assist)