ប្រធានក្រុមជម្រើសជាតិវៀតណាម Nguyen Van Quyet បានបដិសេធសំណើក្លឹបគីឡូ AFC Champions League របស់ថៃ Muangthong United ទៅលេងនៅក្លឹបលីកកំពូលម៉ាឡេស៊ី Kedah FA វិញ។
ក្លឹប Hanoi FC បានបញ្ជាក់ថាកីឡាករវ័យ២៧ឆ្នាំនឹងផ្ទេរទៅលេងនៅក្រៅប្រទេស ក្នុងរដូវកាលជិតមកដល់ខាងមុខ។ នាយកប្រតិបត្តិក្លឹបខាងលើលោក Nguyen Quoc Hoi បានទម្លាយថាក្លឹបបានទទួលសំណើពី Muangthong United របស់ថៃ ហើយក៏បានទទួលសំបុត្រមួយពីក្លឹប Kadah FA របស់ម៉ាឡេស៊ីដែរ ដែលថាចង់បាន Van Quet ក្នុងលក្ខខណ្ឌខ្ចីជើង។
សំណើរបស់ក្លឹបទាំងពីរពិតជាល្អគ្រប់គ្រាន់ ដែលត្រូវអនុញ្ញាតឲ្យកីឡាករពិភាក្សាជាមួយភ្នាក់ងាររបស់ខ្លួន។ ក្លឹបទើបទទួលបានជើឯងពាន Toyota Mekong Club 2017 ថ្មីៗនេះចង់បានកីឡាករអាស៊ានមានគុណភាពខ្ពស់ ដើម្បីទៅបង្គ្រប់កូតាកីឡាករ តែយ៉ាងណា កីឡាករបានបដិសេធសំណើមួយ ហើយយកសំណើមួយទៀត។ រូបគេបដិសេធសំណើរបស់ក្លឹបថៃ ហើយយល់ព្រមទៅលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី ដែលទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងតារាងលីកកំពូលម៉ាឡេស៊ី ដោយសារទទួលបានប្រាក់ខែច្រើនជាងក្លឹបថៃ។
មូលហេតុនេះ Maungthong United បង្ខំចិត្តស្វែងរកកីឡាករថ្មីនៅអាស៊ានម្នាក់ទៀត ដើម្បីបំពេញកូតានិងចន្លោះដែលនៅសល់៕