គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho កំពុងព្រួយបារម្ភខ្លាចក្រុមរបស់លោក ធ្លាក់ចេញពី Top 4 ក្រោយទទួលបានលទ្ធផលមិនសមប្រកបចាប់តាំងពីរចាញ់ Manchester City រួចមក។
៤ប្រកួតចុងក្រោយ Man Utd ទើបតែឈ្នះ២ប្រកួតប៉ុណ្ណោះចាប់តាំងពីក្រុមរបស់លោក ចាញ់ក្រុមលោក Pep Guardiola ២ទល់១ក្នុងកីឡដ្ឋាន Old Trafford កាលពីដើមខែធ្នូ។ ជ័យជម្នះរបស់ City បានធ្វើឲ្យក្រុមរបស់លោកស្រុតចុះយ៉ាងខ្លាំងហើយ Man Utd យកបានតែ៨ពិន្ទុប៉ុណ្ណោះក្នុង១៥ពិន្ទុ ដែលសរុបទាំងអស់នៅក្នុងលីក។
Tottenham និង Chelsea កំពុងកាត់បន្ថយគម្លាតបន្តិចម្ដងៗ ខណៈ Man Utd ឈរលេខ២ហើយ Arsenalដែលឈរលេខ ៦ក្នុងតារាងនោះ នឹងកាត់បន្ថយគម្លាតពិន្ទុបន្ថែមទៀត។ ក្រុមរបស់លោក Jose Mourinho ត្រូវបានគេរំពឹងកាលពីដើមរដូវកាលថា ជាក្រុមប្រជែងជើងឯក ប៉ុន្តែគ្រូបង្វឹកវ័យ៥៤ឆ្នាំបានបង្ហាញភាពភ្ញាក់ផ្អើលពីទម្រង់លេងដ៏ល្អរបស់ Man City។
ពេលនេះ Man Utd កំពុងផ្ដោតសំខាន់លើពាន Champions League និង FA Cup ខណៈកាសែត Daily Express បញ្ជាក់ពីការបារម្ភរបស់លោកដែលអាចនឹងធ្លាក់ចេញពីតំបន់ Top 4៕