លោក Pep Guardiola គ្រូបង្វឹក Man City បានបដិសេធថាក្រុមរបស់លោកមិនមែនជាក្រុមអាចឈ្នះ Champions League នៅឆ្នាំនេះនោះទេ។
លទ្ធផលល្អក្នុង Premier League របស់ Man City បានធ្វើឲ្យពួកគេឈរកំពូលតារាង Premier League លើសក្រុមលេខ២Manchester United ១៥ពិន្ទុរាប់ទាំងឈ្នះ Newscastle United ១ទល់០កាលពីយប់មិញក្នុងកីឡដ្ឋាន St James’ Park ដែលនេះជាកំណត់ត្រាឈ្នះ១៨ប្រកួតក្នុងរដូវកាល។
ខណៈពេលដែលក្រុមមួយនេះកំពុងតែល្អនៅ Premier League, Manchester City ក៏ទទួលបានលទ្ធផលល្អក្នុងChampions League ដែរដោយឈ្នះ៥ប្រកួតក្នុងចំណោម៦នៅវគ្គជម្រុះក្នុងពូលហើយ ពួកគេឡើងមកជួប FC Basel ក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ទោះបីជាក្លឹបរបស់លោកកំពុងបង្ហាញទម្រង់លេងបំផុតក្នុងរដូវកាលនេះទាំងក្នុងលីកនិងChampions League គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញជឿថា Barcelona ដែលកំពុងឈរកំពូលតារាងLa liga លើស Real Amdrid ១១ពិន្ទុក្រោយឈ្នះ៣ទល់០ក្នុងជំនួប El Clasico នៅតែជាក្រុមដែលអាចឈ្នះ Champions League ក៏ព្រោះតែ Messi លេងនៅទីនោះ។
ពេលសួរថាអាចទេដែល City ជាក្រុមមានភាគរយឈ្នះពាន Champions League រដូវកាលនេះ?គាត់ឆ្លើយថា៖” ក្រុមណាដែលមានMessi លេង ក្រុមនោះហើយដែលមានភាគរយខ្ពស់”៕