ទោះបីជាចាញ់ការប្រកួតក្នុងជំនួប El Clasico ទល់នឹង Barcelona កាលពីចុងសប្ដាហ៍នេះហើយទទួលបានការខកចិត្តក្នុងរដូវកាល២០១៧/១៨ Real Madrid ទទួលបានដំណឹងល្អមួយក្នុងថ្ងៃ Christmas ដោយស្ដេចសឈរកំពូលតារាង UEFA។
ក្រុមរបស់លោក Zidane បានឈ្នះក្រុម Barcelona ដែលឈរលេខ២ បន្ទាប់ពីភាពជោគជ័យនៃសម្រាប់ឆ្នាំ២០១៧ដោយគ្រង់ពាន Champions League, La Liga។ តាមប្រព័ន្ធចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប ដែលផ្ដោតទៅលើលទ្ធផលក្នុងរយៈពេល៥ឆ្នាំចុងក្រោយ នោះមានន័យថា ទោះបីជាចាប់ផ្ដើមមិនសូវល្អក្នុងរដូវកាលនេះ ហើយតាមពីក្រោយ Barcelona១៤ពិន្ទុក្នុង La liga ស្ទើរតែអស់ឱកាសប្រជែងពាននោះ Real នៅតែគ្រប់គ្រងកំពូលតារាងបានដដែល។
មួយផ្នែកធំនៃការឈ្នះពាន Champions League ប៉ុន្មានឆ្នាំចុងក្រោយ ពិសេសឈ្នះពានលំដាប់ទីមួយនៅអឺរ៉ុប ដល់ទៅ៣ដងក្នុងរយៈពេល៤ឆ្នាំ ។ Real Madrid បញ្ចប់ក្នុងឆ្នាំ ២០១៧ដោយពិន្ទុសរុប១៤៨.០០០ លើស Barcelona ដែលឈរលេខ២មាន១២៦.០០០ពិន្ទុ។ ឈរលេខ៣គឺ Bayern Munich (១២៥.០០០)និង At. Madrid(១២២.០០០)។
ដោយឡែកចំណាត់ថ្នាក់នេះ បញ្ជាក់ពីឥទ្ធិពលរបស់ពានរង្វាន់ La liga ផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយរាប់ក្រុមកំពូលតារាងទាំងមានក្លឹបរបស់អេស្ប៉ាញ៤ទៅហើយ៕