អតីត​ខ្សែ​ប្រយុទ្ធ​ ​Manchester City កីឡាករ​ Mario Balotelli បាន​និយាយ​ថា​​រូប​គេ​នៅ​តែ​ស្រឡាញ់​ ហើយ​ចង់​ចូល​រួម​ជាមួយ​អតីត​ក្លឹប​របស់​ខ្លួន​វិញ​ទោះ​បី​​ទៅ​លេង​ដោយ​គ្មាន​តម្លៃ​ខ្លួន​ក៏​​ទៅ​ដែរ​​ឲ្យ​តែ​មាន​ឱកាស។

ទោះ​បី​ជា​នៅ​ទី​នោះ​រូប​មាន​សភាព​លិច​អណ្ដែត​ក្នុង​អាជីព​ Balotelli និយាយ​ថា​​គាត់​ស្រឡាញ់​និង​នឹក​ពេល​វេលា​កាល​នៅ​ជាមួយ​ក្លឹប​ហើយ​រូប​គេ​នឹង​ប្រកែក​ឡើយ បើ​សិន​មាន​ឱកាស​ត្រឡប់​ទៅ​វិញ។ កីឡាករ​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​ក្នុង​ Sky Sport ថា​៖

“ ខ្ញុំ​ស្រឡាញ់​ ​Man City ខ្ញុំ​ស្រឡាញ់​អ្នក​គាំទ្រ ​Man City ខ្ញុំ​ស្រឡាញ់​ក្លឹប​នេះ។ ខ្ញុំ​គួរ​តែ​ត្រឡប់​ទៅ​កាន់​ City ​ដោយ​គ្មាន​តម្លៃ​ខ្លួន សម្រាប់​ខ្ញុំ​រយៈ​ពេល​ដែល​នៅ​ជាមួយ ​Manchester City គឺ​ជា​ដំណាក់​កាល​ល្អ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ”។

“ និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ​ខ្ញុំ​ កាល​ពី​ដំបូង​ខ្ញុំ​ខ្ញុំ​ពិបាក​បន្តិច​​ក្នុង​ការ​រស់​នៅ​ក្នុង​ទី​ក្រុង​Manchester ​ដែល​វា​ខុស​ពី​ទី​ក្រុង​ឡុងដ៍​ហើយ​ខ្ញុំ​ពិបាក​បន្តិច​មែន​នៅ​ពេល​នោះ។​​ ប៉ុន្តែ​បើ​និយាយ​ពី​បាល់​ទាត់​ Manchester City គឺ​ពិត​ជា​អស្ចារ្យ ។ខ្ញុំ​រីករាយ​ណាស់​ដែល​ពួក​គេ​បាន​ធ្វើ​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​បន្ត​ឈ្នះ​ក្នុង​ពាន​Premier League បន្ត​ទៅ​ទៀត”។

Balotelli រីករាយ​នឹង​អាជីព​នី​កីឡដ្ឋាន​ Etihad ចន្លោះ​ឆ្នាំ​២០១០​ដល់​ទៅ​២០១៣​​ ដោយ​រក​បាន​៣០​គ្រាប់​ក្នុង​ចំណោម​៨០​ប្រកួត​ឲ្យ​ក្លឹប​គ្រប់​កម្មវិធី​ប្រកួត​ក្រោយ​ចាក​ចេញ​ពី​ Inter Milan ក្នុង​តម្លៃ​២៤​លាន​ផោន។