ក្រុមបិសាចក្រហមបានប្រកួតចាញ់ក្រុម Bristol City ក្នុងលទ្ធផល២ទល់១នាការប្រកួតពានរង្វាន់ Carabao Cup វគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។
២គ្រាប់របស់ក្រុមមកពីក្របខ័ណ្ឌ Championship រកបានដោយកីឡាករ Joe Bryan នាទី៥១និង Korey Smith នាទី៩០+៣។ចំណែកមួយគ្រាប់របស់ Manchester United រកបានដោយកីឡាករ Zlatan Ibrahimovic នៅនាទី៥៨។
លទ្ធផលនេះបានធ្វើឲ្យក្រុមលោក ose Mourinho របូតពាន Carabao Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ ខណៈ Bristol City ត្រវឡើងមកលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
[youtube id=”ssDohq8Tv08″]