Ronaldo បានបង្កើតកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្រ Champions League ជាមួយនឹងគ្រាប់របស់ខ្លួនទាត់បញ្ចូលទី ក្រុមBorussia Dortmund កាលពីយប់មិញ។
តារាបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានក្លាយជាកីឡាករដំបូងគេបំផុត ដែលអាចរកបានគ្រាប់បាល់គ្រប់ការប្រកួតវគ្គជម្រុះក្នុងពូលទាំង៦ជើង។ វាគឺជាគ្រាប់បាល់ទី១១៤របស់អតីតខ្សែប្រយុទ្ធស្លាប Manchester United ក្នុង Champions League ហើយគាត់នៅតែអាចបន្ថែមគ្រាប់បាល់ច្រើនជាងគេនេះ នៅពេលក្រោយទៀតផងដែរ។
ខណៈពេលដែល Ronaldo ជាបេក្ខភាពឈ្នះពាន Ballon d’Or នៅថ្ងៃព្រហស្បតិ៍នេះ កីឡាករវ័យ៣២ឆ្នាំទើបរកបាន២គ្រាប់ក្នុង La liga ប៉ុណ្ណោះ៕