កីឡាករ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ​២៣​ឆ្នាំ​ Raheen Sterling បាន​ពន្យាការ​ចរ​ចារ​លើ​កុង​ត្រា​ថ្មី​ជា​មួយ​ក្រុម​កំពូល​តារាង​​Premier League, Manchester City ​ដោយ​ដំណឹង​នេះ​បាន​​ធ្វើ​ឲ្យ​ក្លឹប​យក្ស​ Real Madrid ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ​ទៅ​ចូល​រួម​​ជា​មួយ​នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡា​ករ​បើក​ទ្វា​នៅ​ពេល​ខាង​មុខ​។

ក្រុម​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ាឌ្រីដ​ ស្ដេច​ស​ធ្លាប់​ចាប់​អារម្មណ៍​រូប​គេ​ម្ដង​រួច​ទៅ​ហើយ​កាល​ពី​២​ឆ្នាំ​មុន​​ប៉ុន្តែ​មិន​បាន​សម្រេច​ក្រោយ​​អតីត​កីឡាករ​របស់ Liverpool រូប​នេះ​មក​លេង​នៅ ​Manchester City។

អតីត​ខ្សែ​ប្រ​យុទ្ធ​ហង្ស​ក្រហម​​រូប​នេះ​​ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ​ ធ្វើ​ឲ្យ​​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចាប់​អារម្មណ៍​រូប​គេ​។​ Sterling រក​បាន៩​ គ្រាប់​ហើយ​ក្នុង​រដូវ​កាល​នេះ​ ហើយ​រូប​គេ​ក៏​ជា​ខ្សែ​ប្រ​យុទ្ធ​ដ៏​សំខាន់​ម្នាក់​ដែល​រួម​ចំ​នែក​ជួយ​អោយ​ក្រុម​មេឃ​ខៀវ​ឈរ​កំពូល​តារាង Premier League បច្ចុប្បន្ន​ផង​ដែរ​។

តារា​ឆ្នើម​របស់​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​នៅ​សល់​កុង​ត្រា​ជា​មួយ​ក្រុម​មេឃ​ខៀវ​តែ​២​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ​ ក្នុង​កិច្ច​សន្យា​ ១៨០០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ ដែល​រូប​គេ​បាន​ចុះ​ហត្ថ​លេខា​មក​ចូល​រួម​ជា​មួយ​ Manchester City ដែល​មាន​​​តំ​លៃ​ខ្លួន​ ៤៩​ លាន​ផោន​ក្នុង​ឆ្នាំ​២០១៥ ។​​​​​​

Sterling បាន​និយាយ​ថា ​”ខ្ញុំ​រីករាយ​នៅ​ Etihad​ ប៉ុន្តែ​ខ្ញុំ​ចង់​ផ្ដោត​អារម្មណ៍​លើ​ពាន​រង្វាន់​ Premier League នឹង​រក្សា​ទម្រង់​លេង​អោយ​បាន​ល្អ​បំផុត​ ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្ញុំ​ដែល​បាន​ទៅ​លេង​ World Cup នៅ​ Russia ផង​ដែរ​អាច​និយាយ​បាន​ថា​ ​ជា​រដូវ​កាល​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ​ក៏​​អាច​ថា​បាន​​​​​”។

 

​​​​​​​​​​​