រូបចម្លាក់កំពូលខ្សែប្រយុទ្ធអ្នកមានបុណ្យ Bacelona ត្រូវបានជនល្មើសវាយបំបាក់ជើងទាំងសងខាង នៅលើច្រាំងទន្លេផ្លាតា ស្រុក Buenos Airesក្បែទី ក្រុង Puerto Madero ខណៈពេលនេះប៉ូលីសកំពុងតែស្វែងរកជនល្មើស ដើម្បីដាក់ទោស់ទៅតាមច្បាប់។
កាលពីខែមករារូបចម្លាក់កីឡាកររូបនេះ ត្រូវបានគេវាយបំបាក់ដែរ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកអាជ្ញាធរបានជួសជុសដាក់បញ្ឈរឡើងវិញ។ រូបសំណាក់នេះ បានសងឡើងដើម្បីតំណាងឲ្យ Messi អំឡុងពេលរូបគេសុំលាឈប់ពីក្រុមជម្រើសជាតិក្រោយពេលអាហ្សង់ទីនចាញ់ឈីលីវគ្គផ្ដាច់ព្រ័ត្រពាន Copa America។
ប៉ុន្តែមិនទាន់បានប៉ុន្មានផង រូបគេបានប្រកាសចូលលេងវិញហើយនាំជម្រើសជាតិធ្លាប់ឈ្នះ World Cup ២សម័យកាលមួយនេះបានកៅអីទៅលេងនៅរុស្សីឆ្នាំក្រោយ។
នៅជិតកន្លែងរូបដែលគេវាយបំបាក់នោះមានរូបចំណាងជនល្បីៗដទៃទៀត ដូចជាវិរបុរសបាល់តាត់អាហ្សង់ទីន Maradona និងម្ចាស់ជើងឯកប្រណាំងឡាន F1 , Juan Manuel Feangio។ ចំណែកនៅឆ្លាយពីនេះ បន្តិច រូបកីឡាករតេនីស Gabriela Sabatini ធ្លាប់ត្រូវបានគេលួច៕