David Backham រកបានគ្រាប់បាល់១៧គ្រាប់ឲ្យក្រុមជម្រើសជាតិតោបីអង់គ្លេស ក្រោយលេងបាន១១៥ប្រកួតក្នុងរយៈពេល១៣ឆ្នាំឆ្លងកាតការប្រកួត World Cupដង ហើយពេលនេះលោកបានព្រមានក្រុមរបស់លោក Soothgates ក្នុងការចូលលេងពានរង្វាន់បាល់ទាត់ធំបំផុតក្នុងលោក។
ក្រុមជម្រើសជាតិអង់គ្លេស នៅជាមួយក្រុមជម្រើសជាតិ បែលហ្សិក ទុយនេស៊ី ប៉ាណាម៉ា ក្នុងពូលG ប៉ុន្តែ Beckham បាននិយាយថា វានឹងក្លាយជាការប្រកួតដ៏តឹងតែងបំផុត ទោះបីជាប្រទេសចុងក្រោយស្ថិតក្នុងតារាងចំណាត់ថ្នាក់ទី២៧ និង៥៦នៃតារា FIFA Ranking ក៏ដោយ។
អតីតកីឡាករមានប្រជាប្រិយភាពរូបនេះ បាននិយាយថា៖” ពេលដែលអ្នកបានទៅលេងនៅ World Cup មិនថាក្រុមណាដែលអ្នកជួបក្នុងពូលឬលេងតទល់គ្នានោះទេ គឺត្រូវចាំថាគ្មានការប្រកួតដ៏ស្រួលនោះទេ។ ខ្ញុំដឹងថាអង់គ្លេសពិតជាអាចឡើង ប៉ុន្តែក្នុង World Cup គឺពិតណាស់ក្រុមមួយណាក៏ពិបាក”។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បាននិយាយបែបបារម្ភថា៖”មិនថាពេលដែលអ្នកបានមកប្រកួតជាមួយក្រុមដែលមានឈ្មោះល្បីក្នុង World Cup កាលពី១០ទៅ២០ឆ្នាំមុន ឬត្រូវជួបក្រុមដែលទើបនឹងឡើងមកក្ដី វាគ្មានការផ្លាស់ប្ដូរទេអ្វីទេ គ្រប់ការប្រកួតតែងពិបាកជានិច្ច”។
“ ពេលដែលអ្នកឈានមកដល់កម្រិតនេះ ការប្រកួតទាំងអស់តែងតែសំខាន់ វាគឺជាការចាប់ឆ្នោតដ៏ល្អមួយ ដែលត្រូវជួបក្រុមទាំងនេះ ប៉ុន្តែកុំភ្លេចថាការប្រកួតទាំងអស់គឺពិតជាមិនស្រួលនោះទេ”៕