តាមប្រភពរបាយការណ៍មួយប្រុសទី២របស់ Messi, Matias Messi ត្រូវបានចាប់ខ្លួនក្នុងប្រទេសអាហ្សង់ទីន ដោយសារកាន់កាប់កាំភ្លើងខុសច្បាប់។
Marias ត្រូវបានចាប់ខ្លួនក្នុងមន្ទីពេទ្យ បន្ទាប់ពីគេរកឃើញកាំភ្លើងនៅលើកប៉ាល់ល្បឿនលឿនរបស់គាត់ និងមានឈាមប្រហាក់ជិតនោះផង។ បុរសវ័យ៣៥ឆ្នាំបាននិយាយថាមុខរបស់គាត់ត្រូវមុតចេញឈាមពេលដែលកប៉ាល់របស់គាត់បុកជាមួយពំនូកខ្សាច់នៅទន្លេងប៉ាណាម៉ា ហើយយោងតាមនាយកមន្ទីរពេទ្យ Paraco Sanitarium លោក Carlos Lovesio បានធ្វើការព្យាបាលរបួសត្រង់ចង្កា ច្រមុះ និងរបួសដទៃទៀត។
ទោះបីជាយ៉ាងនេះក្ដី! ប៉ូលិសបានស៊ើបអង្កេតលើករណីនេះ ហើយបានរកឃើញកាំភ្លើងខ្លីម៉ាក 380-calibre pistol នោះលើទូកដែលគាត់បានបើកជាមួយនឹងស្នាមប្រឡាក់ឈាមយ៉ាងច្រើន។ អញ្ចឹងក៏ដោយមេធាវីរបស់ Matias លោក Ignacio Carbone និយាយថា ក្រុមគ្រួសាររបស់គាត់បានបដិសេធនៃការកាន់កាំភ្លើងនេះ ហើយថែមទាំងបានបដិសេធព័ត៌មាននេះជារឿងមិនពិតទៀតផង។
បើតាមរបាយការណ៍ដែលបានបញ្ចាក់ពីប៉ូលិស ប្រសិនបើរឿងនេះជាការពិតបងប្រុសរបស់ Messi ប្រឈមមុខនឹងជាប់ពន្ធធនាគារលើសពី៦ខែ៕