ឥណ្ឌូណេស៊ីបានចាប់ផ្ដើមរៀបចំធ្ចើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ 2018 Asian Games ដោយពួកគេបានស៊ីញេយល់ព្រមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិទើបឡើងលេង World Cup 2018 អ៊ីស្លង់។
សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី បានជ្រើសរើសកីឡដ្ឋានសម្រាប់ត្រៀមទទួលនិងរៀបចំការប្រកួតនេះហើយ ខណៈការប្រកួតកម្ដៅសាច់ដុំនេះ នឹងធ្វើឡើងនៅខែមករាខាងមុខ។ ឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះដែលមានការចូលរួមពីក្រុមជម្រើសជាតិ U23មកពីទ្វីបអាស៊ី ហើយក្រុមរបស់ឥណ្ឌូណែស៊ីដែលបង្វឹកដោយគ្រូសញ្ជាតិអេស្ប៉ាញ ដាក់គោលដៅឡើងដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
អគ្គលេខាធិការសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ីលោក Ratu Tisha Destria បានប្រាប់ទៅ CNN Indonasia ថា៖” យើងចង់ពង្រឹងកម្រិតរបស់ក្រុមយើង ដោយប្រកួតជាមួយក្រុមខ្លាំងៗមុនពេល Asian Games មកដល់។ ការប្រកួតមិត្តភាពនេះគឺជាអទិភាពរបស់ក្រុមជម្រើសជាតិវ័យក្រោម២៣ឆ្នាំ”។
តាមពិតទៅក្រុមជម្រើសជាតិឥណ្ឌូណេស៊ីវ័យក្រោម២៣ឆ្នាំ បានលេងមិត្តភាពរួចទៅហើយ ដោយបានប្រកួតចាញ់ក្រុមស៊ីរី U23ក្នុងលទ្ធផល៣ទល់២នៅកីឡដ្ឋាន Wibawa Mukti Stadium៕