David De Gea, Antonio Valencia, Paul Pogba និង​ Henrikh Mkhitaryan មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​ទាំង​៥០​នាក់​ដំបូង​ល្អ​ជាង​គេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ប្រចាំ​ឆ្នាំ​២០១៧​ ខណៈ​ទម្រង់​លេង​ត្រូវ​បាន​ពិនិត្យ​ និង​តាម​ដាន​ក្នុង​ការ​ប្រកួត​ជាមួយ​ក្លឹប ​និង​ជម្រើស​ជាតិ។

តាម​ពិត​ទៅ​! Pogba មាន​ឈ្មោះ​ជា​ម្ចាស់​ជ័យលាភី​កីឡាករ​ល្អ​ជាង​បំផុត​ក្នុង​ពាន​រង្វាន់ ​Europa League ក្រោយ​ពេល​ក្លឹប​បិសាច​ក្រហម​បាន​លើក​ពាន​នេះ​កាល​ពី​រដូវ​កាល​មុន។ Henrikh Mkhitaryan បាន​ចូល​លេង​ស្ទើ​តែ​គ្រប់​ការ​ប្រកួត ​ក្នុង​ពាន​លំដាប់​អឺរ៉ុប​មួយ​នេះ ​បន្ទាប់​ពី​ប្ដូរ​មក​ពី​ក្លឹប​ Burussia Dortmund ស្រប​ពេល​ប្រធាន​ក្រុម​ Antonio Vencia រក្សា​ដំណែង​ខ្សែ​ការពារ​ស្ដាំ​ប្រចាំ​ក្លឹប​​គ្រប់​ការ​ប្រកួត​ និង​ដឹកនាំ​ក្រុម​បាន​ល្អ​ក្នុង​នាម​ជា​ប្រធាន​ក្រុម។

ចំណែក​ De Gea វិញ​ លើក​នេះ​គឺ​ជា​ឱកាស​សម្រាប់​បង្ហាញ​ពី​ការ​មាន​ឈ្មោះ​ក្នុង​ពាន​រង្វាន់​នេះ​​ ស្រប​ពេល​មជ្ឈដ្ឋាន​ខាង​ក្រៅ​ចាត់​ទុក​ថា​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​ម្នាក់​ក្នុង​ពិភព​បាល់ទាត់។

ប្រិយមិត្ត​អាច​ចូល​ជ្រើសរើស​​ក្រុម​១១​នាក់​ល្អ​បំផុត ​ដែល​ប្រិយមិត្ត​ពេញ​ចិត្ត​ក្នុង​វេបសាយផ្លូវការ​របស់ ​UEFA ខណៈ​កីឡាករ​ទាំង​៥០​នាក់​សុទ្ធ​តែ​ជា​កីឡាករ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្លឹប​នឹង​ជម្រើស​ជាតិ។

ប្រិយមិត្ត​អាច​ចុច​ទីនេះ​​ដើម្បី​ជ្រើសរើស​ក្រុម​ដែល​ពេញ​ចិត្ត៖