ព្រឹត្តិការប្រកួតបាល់ទាត់ Futsal ពានរង្វាន់ថ្នាក់ជាតិលើកទី១ បានបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទី៣ ហើយកាលពីចុងសប្តាហ៍ចុងនេះ ដោយមាន ៨ប្រកួត និងមានគ្រាប់បាល់ស៊ុតបញ្ជូលទីគ្នា រហូតទៅដល់ ១២០គ្រាប់គត់ នៅទីលាន The Blue Sport Center។

សម្រាប់ក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងសប្តាហ៍ទី១ នេះ គឺក្រុម Home Sport FC បន្ទាប់ពីយកឈ្នះក្រុម IP FC ដោយលទ្ធផល ១៨ទល់នឹង១ ។

លទ្ធផលសរុបនៅក្នុងសប្ដាហ៍ទី៣:

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោង

ទីលាន

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧

7 Makara Youth

១៣-៧

Down Town Sport

​១៤:០០

Clear Arena

Snoul FT

៤-១៦

Daniel FC

​១៥:៣០

Clear Arena

UYFC Meanchey

៥-១៥

UYFC Komchaymear

​១៧:០០

Clear Arena

VK United

៥-១២

Fan Sport FT

​១៨:៣០

Clear Arena

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧

Daun Penh FC

៦-៣

Neath Asia FC

​១៤:០០

Clear Arena

Panda FC

៤-៣

3G FC

​១៥:៣០

Clear Arena

Home Sport FC

១៨-១

IP FC

​១៧:០០

Clear Arena

Anachak Baitong

៤-៤

Ov Mal FC

​១៨:៣០

Clear Arena

ការប្រកួតដែលចាប់ផ្ដើមនៅក្នុងដំណាក់កាលទី១ ដោយចែកចេញជា៤ពូល ក្នុងមួយពូលមាន៥ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ (មួយជុំ) នៅទីលានបាល់ទាត់ Clear Arena (ក្បែរកីឡដ្ឋានវេស្ទើន) នឹងមានការប្រកួតចំនួន៨គូរួមមាន ពីពូល A ដល់ពូល D៕