កីឡាករវាយកូនបាល់របស់ជប៉ុន Yuichi SUGITA ( ៤៤ពិភពលោក ) បានគ្រងជើងឯកជាលើកដំបូងនៃពានរងា្វន់ Antalya Open ក្នុងប្រទេសតូគី ក្រោយយកឈ្នះកីឡាករបារាំង Adrian MANNARINO ( ៥១ពិភពលោក ) ដោយឈ្នះ២សិតទល់០។
ការប្រកួតធ្វើឡើងកាលពីថ្ងៃទី ២ ខែ កក្កដា កន្លងទៅលើទីលានស្មៅធម្មជាតិដោយកីឡាករជប៉ុនរូបនេះប្រើថេរវេលាត្រឹមតែ១ម៉ោង និង២៩នាទីដើម្បីបំបាក់ដៃគូប្រកួតជាមួយលទ្ធផលសិតទី១ ៦ទល់១ និងសិតទី២ ៧ទល់៦(៤)។ ស្របពេលបុរសវ័យ២៨ឆ្នាំរូបនេះបានរំកិលចំណាត់ថ្នាក់របស់ខ្លួនទៅកំពូលតារាងទាំង៥០នៃ ATP Rankings ខណៈកាលពីខែកុម្ភៈកន្លងស្ថិតនៅចំណាត់ថ្នាក់ទី១៣៤៕