កាលពីថ្ងៃ អង្គារ៍ ទី ១៣ ខែ មិថុនា ឆ្នាំ២០១៧កន្លងទៅ គ្រូបង្វឹកលោក Karl-Heinz Weigang ដែលកំពុងដឹកនាំក្លិប Perak នៅលីគកំពូលម៉ាឡេសុី បានចាកចេញដោយពុំទាន់ចប់រដូវកាល ពោលគឺស្លាប់ក្នុងវ័យ៨១ឆ្នាំ នៅឯប្រទេសអាល្លឹម៉ង់ ដោយសារជំងឺគាំងបេះដូង ។
គ្រូបង្វឹករូបនេះធ្លាប់មានបទពិសោធន៍ច្រើនក្នុងការដឹកនាំក្រុមជម្រើសជាតិ ហ្គាណា, វៀតណាម និងម៉ាឡេសុី បានសម្រេចចាកចេញស្រុកកំណើតរបស់ខ្លូនប្រទេសអាល្លឺម៉ង់ ទាំងមានជម្ងឺប្រចាំកាយ ដោយបានត្រលប់មកប្រទេសម៉ាឡេសុីវិញ ដើម្បីដឹកនាំក្លិប Perak ដែលត្រូវបញ្ចប់កុងត្រារបស់ខ្លូននៅចុងខែមិថុនានេះ។
បុរសសញ្ជាតិអាល្លឺម៉ង់ ធ្លាប់បានជួយអោយជម្រើសជាតិម៉ាឡេសុី បានឡើងទៅលេងវគ្គជម្រុះព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំ១៩៨០ ( 1980 Olympic Games ) នៅទីក្រុម៉ូស្គូ ប្រទេសរូហ្សុី និងបានចូលកាន់តំណែងជាគ្រូបង្វឹកនៅក្លិបដ៏ល្បីរបស់ Johor Darul Ta’zim II F.C. នៃMalaysia Super League 2006៕