FC Tokyo ជាសមាជិកនៃលីគកំពូជប៉ុន ( J1 ) បានប្រកាសជាផ្លូវការថាបានសម្រេចែកផ្លូវដោយបញ្ចប់កិច្ចសន្យាមុនការកំណត់ជាមួយខ្សែបម្រើជម្រើសជាតិអូស្ត្រាលី Nathan Burns។
កីឡាករវ័យ២៩ឆ្នាំរូបនេះបានចុះកុងត្រាមកលេងជាមួយក្លិបចាប់តាំងពីឆ្នាំ២០១៥ ដោយរកបានត្រឹមតែ៣គ្រាប់ក្នុងចំណោមការបង្ហាញខ្លូន២៦លើក។
សម្រាប់រដូវកាលនេះវិញរូបគេពុំទាន់បានលេងនៅក្នុងក្របខណ្ឌ J1 នៅឡើយទេ ដោយលេងបានត្រឹមតែ៤ដងនៅវគ្គចែកពូល ពានរង្វាន់ YBC Levain Cup 2017។
« ខ្ញុំពិតជាពិបានចិត្តនៅពេលដែលចាកចេញពីក្លិបមួយនេះ និងមិត្តភ័ក្តបានស្គាល់។ ២ឆ្នាំរបស់ខ្ញុំជាមួយ FC Tokyo ពិតជាអស្ចារ្យ និងមានតម្លៃមែនទែន » សម្តីរបស់ Burns។
« ខ្ញុំពិតជាមានមោទនភាពខ្លាចជាម្ចាស់អាវលេខ១៦នៅទីនេះ និងមានវសនាបានស្គាល់មិត្តរួមក្រុម និងគ្រូបង្វឹកល្អៗបែបនេះ »