ក្លឹបជើងខ្លាំងជប៉ុន Cerezo Osakaបានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញថាពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមស្ដេចត្រាញ់អេស្ប៉ាញ Sevilla ក្នុងព្រឹត្តិការណ៍ StubHub World Match 2017 ។
ព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយនេះនឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Yanmar Stadium Nagai ។ ព្រឹត្តិការណ៍នេះនឹងចំណាយពេលវេលា២សប្ដាហ៍ខណៈក្រៅពីក្លឹបSevilla នៅមានក្លឹបខ្លាំងៗក្នុងលីកកំពូលជប៉ុននិងក្លឹបធំៗរបស់អឺរ៉ុបមួយចំនួនទៀត នឹងធ្វើដំណើរមកជប៉ុនប្រកួតក្នុងកម្មវិធីនេះផងដែរដោយពួកគេចាត់ទុកជាការប្រកួតមិត្តភាពមុនបើករដូវកាល(Pre-Season Match)។
ការប្រកួតនេះតារាបាល់ទាត់ជប៉ុន Hiroshi Kiyotake ដែលបានមកចូលរួមជាមួយSevilla កាលពីរដូវកាលមុន មុនពេលត្រឡប់មកលេងនៅក្នុងស្រុកវិញកាលពីប៉ុន្មានខែមុន។
៥ថ្ងៃក្រោយជួបជាមួយ Cerezo អតីតជើងឯក Europa League ច្រើនជាងគេមួយនេះនឹងត្រូវជួបក្លឹបជើងឯកជប៉ុនរដូវកាលមុន Kashima Antler នៅកីឡដ្ឋាន Kashima Stadium។ ក្រុមយក្សអាល្លឺម៉ង់ Dortmund ក៏នឹងត្រូវមកជប៉ុនចូលផារួមក្នុងការប្រកួតព្រឹត្តិការណ៍នេះផងដែរ ដោយមុនដំបូងត្រូវជួបប្រកួតមិត្តភាពជាមួយ Urawa Reds នៅថ្ងៃទី១៥កក្កដា នៅកីឡដ្ឋាន Saitama Stadium។