ការប្រកួតបាល់បោះជើងឯកតំបន់អាសុី រឺពានរង្វាន់ FIBA Asia Cup 2017 ( 29th Asian Basketball Championship ) ដែលបានធ្វើឡើងកាលពីថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៧ ដោយ ប្រទេសលីបង់ ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ។

ខណៈថ្ងៃស្អែកទី ១៩ សីហា នេះនឹងឈានចូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយ អុីរ៉ង់ ជូប កូរ៉ខាងត្បូង ស្របពេល នូវែលសេឡង់ ប៉ះ អូស្ត្រាលី ទើបទម្លាក់ជើងឯកឆ្នាំចាស់ចិនក្នុងលទ្ធផល ៩៧ ទល់ ៧១។

បញ្ជាក់ថា រាល់ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Nouhad Nawfal ស្ថិតនៅទីក្រុង Zouk Mosbeh ប្រទេសលីបង់៕