គ្រូបង្វឹកលោក Luiz Felipe Scolari បានដឹកនាំ Guangzhou Evergrande លើកពានលីគកំពូលចិន ( CSL ) រដូវកាល២០១៧ បន្ទាប់ពីយកឈ្នះ Guizhou Zhicheng ដោយលទ្ធផល៥ទល់១ ស្របពេលការប្រកួតនៅសល់ចំនួន២លើក។

ក្លិប Guangzhou Evergrande បានលើកពាន CSL ដល់ទៅ៧រដូវកាលជាប់គ្នា ដោយនៅក្នុងការប្រកួតបានយកឈ្នះ Guizhou Zhicheng នៅក្នុងដីកាលពីថ្ងៃទី ២២ តុលា ធ្វើបានដោយកីឡាករ Gao Lin, Alan, Wang Fan, Goulart ,Yu Hanchao និង Muriqui៕