ក្លិបនៅលីគលំដាប់ទី២ អាល្លឺម៉ង់ Ingolstadt បានចុះកិច្ចសន្យាផ្លូវការជាមួយខ្សែបម្រើសញ្ជាតិជប៉ុន Takahiro Sekine រយៈពេល៤ឆ្នាំ មកពីក្លិប Urawa Red Diamonds នេះបើយោងតាមការចុះផ្សាយរបស់ក្លិបផ្ទាល់តែម្តង។

Sekine អាយុ២២ឆ្នាំ បានចូលរួមលេងអោយ Urawa Red Diamonds តាំងពីឆ្នាំ២០១៤ ដោយលេងបាន៨៥ក្នុងលីគជាមួយក្លិប ទាត់បញ្ចូលទីបាន១០គ្រាប់ ដោយត្រូវគេកត់សម្គាល់ថាជាកីឡាករលេខធ្លោនៅក្នុង J1 និងធ្លាប់បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ។

FC Ingolstadt 04 ត្រូវបានកាត់ចោលពី Bundesliga កាលពីរដូវកាលមុន ដោយនៅលីគលំដាប់ទីរដូវកាលនេះចាញ់២ប្រកួត៕