ក្លិបមកពីលីគកំពូលជប៉ុនទាំង២ Kawasaki Frontale និង Urawa Reds បានធ្វើការប្រកូតគ្នាសម្រាប់ជើងទី១នៃពានរង្វាន់ AFC Champions League បញ្ចប់ទៅក្នុងលទ្ធផល ៣ទល់១។
Kobayashi បើកឆាកមួយគ្រាប់នៅនាទី ៣២ សម្រាប់ Frontale វគ្គទី២ចាប់ផ្តើមបាន៧នាទី Elshino ធ្វើបានមួយគ្រាប់ទៀត មុនពេល Muto របស់ Urawa តាមបាន១គ្រាប់មកវិញ៧៦ ម្ចាស់ទំនងមិនសូវសប្បាយចិត្តជាមួយលទ្ធផលបែបនេះបានវាយសម្រុករហូតរកគ្រាប់បាល់បាន៥នាទីមុនបញ្ចប់ការប្រកួតដោយកីឡាករ Kobayashi ដដែល។
[youtube id=”xEtTBHy89DQ”]
ចំណែក AFC Cup វិញ Bengalaru របស់ឥណ្ឌា ធ្វើបានយ៉ាងល្អដោយយកឈ្នះ៣ទល់០ ក្នុងនាមជាម្ចាស់ផ្ទះទទួលក្រុម April 25 របស់កូរ៉េខាងជើង។
ប្រធានក្រុម Chhetri ទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៣២ ក្រោយអ្នកចាំទី Kang Ri បង្ហកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់។ Singh និង Rodrigues ធ្វើបានម្នាក់គ្រាប់នៅនាទី ៥១ និង ៧៨៕
[youtube id=”76BxU5b6WMM”]