រាល់អត្តពលិកទាំងអស់ដែលបានចូលរួមពានរង្វាន់ Asian Athletics Championships 2017 ហើយទទួលបានមេដាយនឹងទទួលបានថវិកាប្រាក់បន្ថែមផ្សេងទៀតថែមពីលើ។

សម្រាប់មេដាយមាសនឹងទទួលបានថវិកាចំនួន១៥,៥០៩ ដុល្លារអាមេរិក មេដាយប្រាក់ ១១,៦៣២ ដុល្លារ និងមេដាយសំរិទ្ធ ៧,៧៥៤ ដុល្លារអាមេរិក។

បញ្ជាក់ថា ឥណ្ឌា បានទទួលរៀបចំពានរង្វាន់អត្តពលិកតំបន់អាសុីពីថ្ងៃទី ៧ ដល់ ៩ ខែ កក្កដា ដោយជាប្រទេសទទួលបានមេដាយច្រើនជាងគេពោលគឺ មេដាយមាស ១២ មេដាយសំរិទ្ធ៥ និងសំរិទ្ធ៥។