កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៧ ក្រុមខ្លាំងនៅលីគកំពូលជប៉ុន Urawa Red Diamonds បានប្រកួតចាញ់ BORUSSIA DORTMUND ដោយលទ្ធផល២ទល់៣ នៃពានរង្វាន់ World Challenge 2017 ជាពានមួយលក្ខណៈមិត្តភាព។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Saitama Stadium 2002  ដោយកីឡាករ Koroki របស់ Urawa Red រកបានគ្រាប់បាល់ដំបូងគេបង្អស់នៅក្នុងការប្រកួតដោយ ស្របពេល Mor របស់ DORTMUND តាមបានពីរគ្រាប់វិញ នៅនាទី៧៦ និង៧៩។ Endo រកគ្រាប់បាល់តាមស្មើ២ទល់២ ខណៈ Schürrle បំប៉ោងសំណាញ់ទីនាទី៨៨ ជួយអោយ BORUSSIA DORTMUND ឈ្នះ ៣ទល់២ Urawa Red Diamonds។

ពានរង្វាន់បែបមិត្តភាពនេះនៅសល់មួយការប្រកួតទៀតដោយនៅថ្ងៃទី ២២ ខែ កក្កដា ២០១៧ Kashima Antlers ប្រកួតជាមួយ Sevilla នៅកីឡដ្ឋាន Kashima Soccer Stadium វេលាម៉ោង៦ល្ងាច។