ពានរង្វាន់ AFC U-16 Women’s Championship 2017 បានចាប់ផ្តើមការប្រកួតកាលពីថ្ងៃទី ១០ កញ្ញា កន្លងទៅ ដោយបានចែងចេញជា២ពូល មានក្រុមចូលចំនួន៨ បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដោយក្នុងនោះចិន និងកូរ៉េខាងត្បូង មកពីពូល A ស្របពេលលេខ១ និងលេខ២ ពូលB ជប៉ុន និងកូរ៉េខាងជើង។

យោងតាមការផ្គូរផ្គង ចិន នឹងត្រូវជួប កូរ៉េខាជើង ចំណែក ជប៉ុន ប៉ះ កូរ៉ខាងត្បូង ខណៈការប្រកួតធ្វើឡើងនៅថ្ងៃទី ២០ កញ្ញា ឆ្នាំ២០១៧ ដោយប្រើប្រាស់កីឡដ្ឋាន Chonburi។

បញ្ជាក់ថា ក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ដល់លេខ១ ពានរង្វាន់ AFC U-16 Women’s Championship 2017 នឹងទទូលបានសំបុត្រយន្តហោះចួលរួមពានរង្វាន់ FIFA Women U-17 World Cup 2018 គ្រោងធ្វើឡើងនៅប្រទេស អ៊ុយរ៉ាហ្គាយ ពីថ្ងៃទី ២០ វិច្ឆិកា ដល់ ១៣ ខែ ធ្នូ ឆ្នាំ២០១៨៕