ក្រុមទាំង៧ដែលស្ថិតក្នុងសហព័ន្ធបាល់ទាត់អាស៊ីខាងត្បូង South Asian Football Federation (SAFF)បានដឹងពីគូប្រកួតរបស់ខ្លួនរួចទៅហើយដើម្បីត្រៀមប្រកួតពានរង្វាន់ SAFF Suzuki Cup ឬក៏ពាន SAFF Championship 2018 ក្រោយចាប់ឆ្នោតកាលពីថ្ងៃពុធ។
ក្រុមម្ចាស់ផ្ទះបង់ក្លាដែសស្ថិតក្នុងពូលA ត្រូវជួបក្រុម នេប៉ាល់ ប៉ាគីស្ថាន និងប៊ូតង់ខណៈពូលB មានឥណ្ឌា ម៉ាល់ឌីវនិងស្រីលង្កា។ ការប្រកួតនឹងធ្វើឡើងនៅខែកញ្ញាខាងមុខ ខណៈឥណ្ឌាជាក្រុមការពារដំណែងជើងឯកប៉ុន្តែម្ចាស់ផ្ទះបង់ក្លាដែសជាក្រុមមានភាគរយខ្ពស់ក្នុងការលើកពាន។
In case you missed today’s #SAFFSuzukiCup draw in Dhaka…
Group A: @bff_football, @Nepal_Football, Pakistan, Bhutan
Group B: @IndianFootball, @MaldivesFA, @FFSL_SriLanka
Read more on: https://t.co/G7bMIObFgA pic.twitter.com/AxJm9W5wVR
— SAFF Suzuki Cup (@SAFFSuzukiCup) April 18, 2018