Olympic Games 2020 ដែលធ្វើឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុន នឹងមានចំនួន៣២៤ព្រឹត្តិការណ៍ផ្សេងគ្នាលើប្រភេទកីឡាចំនួន៣៣ ដោយមានការចូលរូមពីអត្តពលិគជា១២,០០០នាក់ មកពី២០៧ប្រទេស ( រំពឹង ) ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៤ កក្កដា ដល់ ៩សីហា ឆ្នាំ២០២០។
ព្រឹត្តិការណ៍កីឡាធ្វើឡើងនៅជប៉ុនលើកនេះបានបំបែកប្រវត្តិសាស្ត្រដោយមានការចួលរួមពីនារី និងយុវជន ច្រើនជាងឆ្នាំណាទាំងអស់បើគិតតាំងបង្កើតព្រឹត្តិការណ៍មួយនេះឡើង។ គេចាំបានថាកាលពីអូឡាំពិកឆ្នាំ ២០១២ នៅអង់គ្លេស មានអត្តពលិកជានារីចំនួន៤៤.២ភាគរយ ចូលមកដល់ឆ្នាំ២០១៦ នៅប្រេសុីល កើនឡើងដល់ទៅ ៤៥.៦ភាគរយ ចំណែក ឆ្នាំ២០២០នេះវិញ នឹងមានការចូលរួមដល់ទៅ៤៨.៩ភាគរយ ដែលជាប្រវត្តិសាស្ត្រច្រើនជាងគេបំផុតមានការចូលរួមពីនារី។
សូមចុចត្រង់នេះដើម្បីទទួលបានតារាងការប្រកួត និងវិញ្ញាសា ទាំងអស់នៃព្រឹត្តិការណ៍កីឡាOlympic Games 2020…