Carlos Tevez ត្រូវបានសម្រេចអោយទៅ អាហ្សង់ទីន ប៉ុន្តែត្រូវតែ្រលប់មកចូលរួមក្លិបនៅលីគកំពូលចិន Shanghai Shenhua អោយបានមុនថ្ងៃទី ៣០ សីហា។

មានព័ត៍មានមួយចំនួនបានចុះផ្សាយថា Tevez អាយុ៣៣ឆ្នា ទើបចុះកិច្ចសន្យាជាមួយ Shanghai ពី Boca Juniors កាលពីខែ ធ្នូ កន្លងទៅ ចង់ចាកចេញពីក្លិប។

អតីតខ្សែប្រយុទ្ធក្លិប Manchester City បានស្នើសុំក្លិបដើម្បីត្រលប់ស្រុកកំណើតត្រូវព្យាបាលរបួសកំភូនជើង ដែលរាំរ៉ៃ។

Tevez បានចុះកិច្ចសន្យា២ឆ្នាំ ដោយទាត់បញ្ចូលទីបានត្រឹម២គ្រាប់ ក្នុងការប្រកួត១១លើក។

គាត់គឺជាកីឡាករមានតម្លៃឈ្នួលពលកម្មថ្លៃជាងគេលើលោកដោយមួយសប្តាហ៍រកបានចំនួន ៦៣៤,៦១៥លានផោន។

« យោងតាមរបាយការណ៍ស្នើសុំរបស់ Calos Tevez មកក្លិបពួកយើង បន្ទាប់ពីមានការពិភាក្សារួចមកឥលូវយើងបានយល់ព្រម » នេះបើយោងការប្រកាសរបស់ Shanghai ប្រាប់សារព័ត៍មាន South China Morning Post »។

« គាត់ត្រូវបានអនុញ្ញាតអោយត្រលប់ទៅ អាហ្សង់ទីន និងធ្វើការព្យាបាលរបួសនៅ Clinica Jorge Bombicino និងត្រូវតែត្រលប់មកក្លិបវិញអោយបានមុនថ្ងៃទី ៣០ និងចូលរួមហ្វឹកហាត់ »។

អំឡុងរដូវកាល២០១០-២០១១ Tevez បានហោះទៅ អាហ្សង់ទីន រយៈពេល៣ខែដោយសារពុំមានភាពចុះសម្រុងជាមួយអ្នកចាត់ការទូទៅក្លិប Manchester City លោក Roberto Mancini៕