Kim Bong-gil ធ្លាប់ធ្វើការនៅ Incheon United ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិកូរ៉ខាងត្បូងអាយុក្រោម២៣ឆ្នាំ។
Kim នឹងត្រូវត្រៀមខ្លួនដឹកនាំកូនក្រុមនៅសម្រាប់ការប្រកួតធំដូចជាពានរង្វាន់ AFC U-23 Championship នៅចិន និង Asian Games នៅឥណ្ឌូនេសុី។
បុរសវ័យ៥១ឆ្នាំ រូបនេះចាប់ផ្តើមអាជីពជាជំនួយការគ្រូបង្វឹកដំបូងជាមួយក្លិប Incheon United នៅក្នុងលីគកំពូលកូរ៉េខាងត្បូងនៅឆ្នាំ២០០៨។
ដោយគាត់នៅឆ្នាំ២០១០ និង២០១២ ត្រូវបានទម្លាក់មកអោយដឹកនាំក្រុមបម្រុង មុនពេលត្រូវបានតំណែងតួនាទីថ្មីជាមួយគ្រូបង្វឹកក្លិបនៅរដូវកាល២០១២។
កូរ៉េខាងត្បូង បានចូលរួមវគ្គជម្រុះ AFC U-23 Championship បន្ទាប់ពីក្លាយជាក្រុមលេខ១ក្នុងពូល I ដែលធ្វើការប្រកួតកាលពីខែ កក្កដា កន្លងទៅ។
សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង អាចនឹងតែងតាំងគ្រូបង្វឹកថ្មីគ្រប់ពេលសម្រាប់ U-23 បន្ទាប់ពីដាក់គោលដៅឆ្លងផុតវគ្គជម្រុះ Tokyo Olympic 2020។
Asian Games និង Summer Olmypics ត្រូវបានកំណត់អាយុកីឡាករក្រោម២៣ឆ្នាំ៕