ក្លឹប ​Kitchee របស់​ហុង​កុង ​នឹង​មាន​កីឡាករ​ល្បី​ម្នាក់​លំដាប់​ពិភពលោក​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​សម្រាប់​ការ​ប្រកួ AFC Champions League បន្ទាប់​ពី​ប្រកាស​ចុះ​កុង​ត្រា​យក​កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​  Diego Forlan។

Forlan ដែល​ជា​ម្ចាស់​ស្បែក​ជើង​មាស ​La liga ៣​សម័យ​កាល​ត្រូវ​បាន​គេ​ដឹង​ថា មាន​ឈ្មោះ​ល្បី​បំផុត​នៅ ​Manchester United, Villarreal និង​ Atletico Madrid ។កីឡាករ​វ័យ​៣៨​ឆ្នាំ​លេង​ចុង​ក្រោយ​បំផុត​នៅ​ក្លឹប​ Mumbai City នៃ​លីក​កំពូល​ឥណ្ឌា​កាល​ពី​ឆ្នាំ​២០១៦​ប៉ុន្តែ​ពេញ​មួយ​រដូវ​កាល​២០១៧​រូប​គេ​អត់​មាន​ក្លឹប​លេង​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! ពេល​នេះ​គាត់​ត្រូវ​បាន​ក្លឹប​ Kitchee នៅ​អាស៊ី​មួយ​ទៀត​ចុះ​កុង​ត្រា​ហើយ​កីឡាករ​ម្នាក់​នេះ​ក៏​ធ្លាប់​ទៅ​លេង​នៅ​ក្លឹប​លីក​កំពូល​ជប៉ុន​ Cerezo Osaka ផង​ដែរ។

ក្នុង​ការ​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​ Forlan រក​បាន​៣៦​គ្រាប់​ក្នុង​១១២​ប្រកួត​ជួយ​ឲ្យ​អ៊ុយរូហ្គាយ​ឈ្នះ​ពាន​Copa America កាល​ពី​ឆ្នាំ ២០១១​និង​បញ្ចប់​លេខ​៤​ក្នុង​ពាន​2010 World Cup។ ពេល​នេះ​ Kitchee បាន​បញ្ជាក់​ថា​ Forlanនឹង​មក​ដល់​ទី​ក្រុង​ហុងកុង​នៅ​ថ្ងៃ​ទី​១០​មករា​ ហើយ​ធ្វើ​សន្និសីទ​កាសែត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​បន្ទាប់៕