ក្រោយយកឈ្នះ Al Ain ដោយលទ្ធផល៣ទល់០ ក្លិប Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីត បានក្លាយជាក្រុមដំបូងគេឡើងទៅចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League 2017 ខណៈលទ្ធផលសរុបទាំង២ជើង ៣ទល់០។

សម្រាប់ល្ងាចថ្ងៃទី ១២ កញ្ញា នេះវិញក៏មានការប្រកួតចំនួន២គូ ពោលគឺ Persepolis ជួប Al-Ahli ដោយលទ្ធផលជើងទី១ ២ទល់២ ចំណែក Shanghai SIPG ក្រោយលត់ Guangzhou Evergrande ៤ទល់០ នឹងបន្តការប្រកួតជើងទី២ នាម៉ោង៨យប់នេះ ដោយប្រើប្រាស់កីឡដ្ឋាន Tianhe៕