មហាសេដ្ឋីលោក Shu Yuhui ម្ចាស់ក្លិប Tianjin Quanjian របស់លីគកំពូលចិន បានច្រានចោលអំពីពាក្យចចាមអារ៉ាមក្នុងការតែងតាំងលោក Carlo Ancelotti ជាគ្រូបង្វឹករបស់ក្លិប។
បុរសជនជាតិអុីតាលីរួបនេះ ទើបត្រូវបាន Bayern Munich បណ្តេញពីតំណែងជាគ្រូបង្វឹកក្រោយចាញ់ Paris Saint-Germain ៣ទល់០ ក្នុងពានរង្វាន់ Champions League កាលពីសប្តាហ៍មុន និងមានទំនាក់ទំនងផ្ទេរមកកាន់លីគកំពូលចិន។
អតីតកីឡាករឆ្នើមរបស់ Bayer លោក Mario Basler ក៏ធ្លាប់បាននិយាយម្តងដែរកាលពីខែ វិច្ឆិកា កន្លងទៅថា Ancelotti បានចុះកិច្ចសន្យាធម្មតាមួយជាមួយក្លិបនៅលីគកំពូលចិន។ ពាក្យចចាមអារ៉ាមដដែលបានបន្តលើកឡើងថាបុរសវ័យ៥៨ឆ្នាំ អាចនឹងមកជំនូសលោក Fabio Cannavaro បច្ចុប្បន្នមានតូនាទីជាគ្រូបង្វឹកក្លិប Tianjin Quanjian ។
នៅក្នុងបទសម្ភាសន៍សួរនាំអំពី Ancelotti ម្ចាស់ក្លិបជនជាតិរូបនេះបានប្រាប់ទូរទស្សន៍ Tianjin TV ថា៖ « ខ្ញុំមិនបានពិចារណាអំពីការផ្លាស់ប្តូរគ្រូបង្វឹកនោះទេ និងរហូតមកដល់ពេលនេះ។»
ស្របពេល Ancelotti បាននិយាយហើយថាលោកពុំមានគម្រោងដឹកនាំក្លិបណាមួយនោះឡើយរហូតដល់រដូវកាលក្រោយ។